CamNews

តារា 

សុគន្ធ នីសា ស្និទ្ធ​ស្នាល​ប្លែក​ ជាមួយ​ក្រុម​ការងារ​ ក្នុង​ផលិតកម្ម​ចាស់

ភ្នំពេញ៖ តារាចម្រៀងឈរ នៅជួរមុខ ក្នុងផលិតកម្ម ថោន កញ្ញា សុគន្ធ នីសា កំពុងតែលេច
ធ្លោរ ក្នុងអាជីពចម្រៀង និងមុខរបរក្រៅសិល្បៈ ព្រមគ្នា ។ សុគន្ធ នីសា បច្ចប្បន្នមិនត្រឹមតែ
អាចរក្សាភាពល្បីល្បាញ ក្រោយពីផ្លាស់ប្ដូរទ្រនំ បាននឹងនទេ ថែមទាំងអាចគ្រប់គ្រង អាជីវ
កម្មបានយ៉ាងរលូន ហើយបើកជា សាខាព្រោងព្រាត ទោះជាអាជីវកម្ម មានលក្ខណៈមិនជា
ធំដុំក្ដី តែអាចរកប្រាក់ចំណូល បានច្រើនគួរសម ។

ថ្មីៗនេះ តារាចម្រៀង សុគន្ធ នីសា បានបង្ហាញវត្តមាន ក្នុងកម្មវិធី រៀបមង្គលការ អ្នកនាង គង់
សុជាតិ និង លោក ជា វិបុល នៅសណ្ឋាគារ អ៊ីនធើខន ជិតផ្សារដើមគរ តែនាងបង្ហាញ វត្តមាន
ម្នាក់ឯង មិនបានបណ្ដើរ អ្នកសិល្បៈមកជាមួយទេ ។ វត្តមាន សុគន្ធ នីសា បានបង្ហាញនូវ ស្នាម
ញញឹម ជាប់បបូរមាត់ បង្ហាញថា នាងហាក់សប្បាយរីករាយ ជាមួយឆាកជីវិតថ្មី ជាថៅកែស្រី និង
តារាចម្រៀងល្បី ជួរមុខដដែល ។

តែអ្វីដែលគួរឲ្យ ចាប់អារម្មណ៍ សុគន្ធ នីសា បានសម្ដែងការស្និទ្ធស្នាលខ្លាំង ជាមួយក្រុមកាងារ
ចាស់ ក្នុងផលិតកម្ម ហង្សមាស ដោយនាងបានទៅរួមតុ ជាមួយ លោក អ៊ិន ទីតូ កញ្ញា ឈិត
សុវណ្ណបញ្ញា អ្នកនាង យក់ ឋិតរដ្ឋា ដែលសុទ្ធសឹងជាមិត្តចាស់ៗ ។ មិនមែនក្នុងថ្ងៃមង្គលការ
អ្នកនាង គង់ សុជាតិ ទេ ពោលឲ្យតែ មានកម្មវិធី ហើយមានវត្តមានក្រុម ការងារចាស់ៗ សុគន្ធ
នីសា មិនដែលចោលពួកគេទេ ។ យ៉ាងណាក៏ដោយចំណុចនេះ មិនបានបង្កើតឲ្យមានសញ្ញា
អវិជ្ជមាន សម្រាប់នាងទេ មានតែត្រូវបាន គេកោតសរសើរថា ជាមនុស្សស៊ីបាយ មិនបោក
ឆ្នាំង ថែមទៀតផង។

ខណៈតារាចម្រៀងខ្លះ ក្រោយពីដូរទ្រនំ ឬកន្លែងធ្វើការ ពួកគេតែងតែមិនសូវរាប់រក ក្រុមការ
ងារចាស់ទេ ព្រោះមិនមានប្រយោជន៍សម្រាប់គេ ។ តារាចម្រៀង សុគន្ធ នីសា ដោយសារតែ
ពេលវេលាខ្លី មិនអាចផ្ដល់បទសម្ភាសន៍ បានទេ តែនាងបានផ្ដល់ស្នាមញញឹម ដ៏ស្រស់ស្អាត
និងបាននិយាយដោយខ្លីថា "ខ្ញុំសប្បាយជាមួយ ការងារថ្មីៗ ពិសេសអាល់ប៊ុម របស់ខ្ញុំ ដែល
ចេញជាហូរហែ.."៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment sokun nisa