CamNews

គ្រោះថ្នាក់ 

ដឹងប្រភេទជំងឺរបស់កូនដោយសារគេហទំព័រ Facebook

Camnews ធ្លាប់បានជូនដំណឹងខ្លះៗមកហើយដែលទាក់ទងជាមួយនឹងគេហទំព័រ Facebook
នោះគឺ ស្តី្រមា្នក់អាចរៀបការបានលុះត្រាតែនាងមានមិត្តភក្តិលើ គេហទំព័រ Facebook រហូត
ដល់ មួយលាននាក់តាមសំណូមពររបស់មិត្តប្រុសរបស់ខ្លួន ,មួយទៀតគឺបុរសម្នាក់រួចផុតពី
សេចក្តីស្លាប់បានដោយសារគេហទំព័រ Facebook ដែលកាលនោះគាត់មានជំងឺពោះវៀនដុះ
ខ្នែង ។ តែពេលនេះមានរឿងចំលែកមួយទៀតទាក់ទងនឹងគេហទំព័រ Facebook ដែរគឺ មាន
បុរសម្នាក់អាចដឹងពីអាការៈប្រភេទជំងឺរបស់កូនគាត់បានដោយសារ គេហទំព័រ Facebook ។

បុរសម្នាក់ឈ្មោះ Philip ជាជនជាតិ អង់គ្លេស មានកូនប្រុសម្នាក់អាយុ 4ឆ្នាំ ។ កូនរបស់គាត់
មានជំងឺម្យ៉ាងដែលលោកជាឪពុកមិនដឹងថាជាជំងឺអ្វីឡើយ ដោយសារការចង់ដឹងគាត់ក៏បាន
ថតរូបកូនរបស់គាត់ដែលមានជំងឺនោះរួចបង្ហោះលើទំព័រ Facebook ដើម្បីទទួលបាននូវការ
ចែករំលែកក៏ដូចជាយោបល់ពីមិត្តភក្តិតាមរយៈគេហទំព័រដ៏ពេញនិយមមួយនេះ ។

តាមពត៌មាន The Sun បានអោយដឹងថាមាន វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Sara Barton ជា
មិត្តភក្តិរបស់លោក Philip ក្រោយពីបានឃើញរូបថតនោះរួចមកលោកបានប្រាប់លោក
Philip ថា​នោះជារោគនៃជំងឺ ឈាមស​ ស៊ីឈាមក្រហម ។ ក្រោយពីបានដឹងដំណឹងនោះភ្លាម
លោក Philip ក៏បានយកកូនរបស់គាត់ទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

សព្វថ្ងៃនេះក្មេងប្រុសនេះកំពុងទទួលបានការព្យាបាលនិងតាមដានយ៉ាងល្អិតល្អន់ពីសំណាក់
គ្រូពេទ្យដែលមានរយៈពេលរហូតដល់ 3ឆ្នាំ ។ តាមការអោយដឹងពីក្រុមគ្រូពេទ្យបាននិយាយ
ថាក្មេងប្រុសនោះមានសង្ឃឹមរស់រហូតដល់ 75 % ៕

Tags: