CamNews

តារា 

ពិធីការិនីតៃវ៉ាន់បាត់បង់ការងារ ដោយសារមានមុខ នៅក្នុងរូបថតជាមួយ Li Zongrui

 

ពិធីការិនីតៃវ៉ាន់ដំបូងគេបង្អស់ បាត់បង់ការងារ ដោយសារមានមុខ នៅក្នុងរូបថតជាមួយ
Li Zongrui ដែលជាជនជាប់ចោទពីបទរំលោភនារីជាច្រើនសិបនាក់ នៅតៃវ៉ាន់។

បន្ទាប់ពីរឿងអាស្រូវរបស់កូនអ្នកមានតៃវ៉ាន់ ឈ្មោះ Li Zongrui (Justin Li) ត្រូវបានតុលា
ការវែកមុខ គេរំពឹងថានឹងមាននារីជាច្រើនរងគ្រោះដោយប្រយោល ដោយសារលទ្ធផល
នេះ ហើយកាលពីពេលថ្មីៗនេះ ពិធីការិនីរបស់តៃវ៉ាន់ Jen Yang/Yang Ruomei (楊偌梅)
គឺជាអ្នករងគ្រោះដំបូងគេបង្អស់។

ដោយសារតែមានវត្តមាននៅក្នុងរូបថតមួយសន្លឹកជាមួយនឹងជនជាប់ចោទពីបទរំលោភ
នារីជាច្រើនសិបនាក់ Jen Yang ក៏ត្រូវបានគណៈគ្រប់គ្រងនៃស្ថានិយទូរទស្សន៍ហៅទៅ
ជួបជាបន្ដបន្ទាប់។

ពិធីការិនីតៃវ៉ាន់ នាង Jen Yang ((楊偌梅) ត្រូវបាត់បង់ការងារ ដោយសារមានមុខ នៅ
ក្នុងរូបថតជាមួយ Li Zongrui

ប្រភពព័ត៌មានពីមិត្តជិតស្និទ្ធរបស់នាង បានអោយដឹងថា ក្រោយពីសុំច្បាប់សម្រាករយៈ
ពេល ១សប្ដាហ៍ Jen Yang ក៏បានដាក់ពាក្យសុំឈប់ពីការងារ និងបានបាត់ឈ្មោះពីបញ្ជី
របស់ស្ថានិយទូរទស្សន៍នេះតែម្ដង៕

ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ k14


Tags: MC Taiwan Li Zongrui Justin Li