CamNews

ទូរស័ព្ទ 

វិធីសាស្រ្តទាំង 6 យ៉ាង ក្នុងការសន្សំសំចៃថ្មទូរស័ព្ទ iPhone

ប្រើ low power mode៖ នៅពេលដែលអ្នកប្រើ low power mode នោះអ្នកនឹងសង្កេតឃើញថា អ្នកអាចប្រើទូរស័ព្ទបានយូរជាងធម្មតា ហើយវាគ្មានខុសគ្នាជាមួយនឹងការប្រើ regular mode ឡើយ។

បិទចោល location services៖ ការប្រើ location service ធ្វើឲ្យស៊ីថ្មទូរស័ព្ទច្រើន ហើយវាអាចនឹងមានគ្រោះថ្នាក់ដល់អ្នកប្រើទៀតផង ឧទាហរណ៍ថាអ្នកត្រូវបានគេតាមដានទីតាំងរបស់អ្នក។ អ្នកគួរតែបិទចោលនូវ location services សម្រាប់កម្មវិធីមួយចំនួនដែលពុំចាំបាច់ ប៉ុន្តែសម្រាប់កម្មវិធីផ្សេងទៀតដូចជា Google maps អ្នកអាចបើកវាបាន។

បន្ថយពន្លឺក្នុងទូរស័ព្ទ៖ ងាយស្រួលបំផុត ដោយគ្រាន់តែទាញទម្លាក់ពន្លឺនៅលើអេក្រង់ ហើយវាក៏ល្អសម្រាប់ភ្នែករបស់អ្នកដែរ។



បិទ Bluetooth៖ មនុស្សមួយចំនួនពុំដែលប្រើ Bluetooth ឡើយ ហើយវាក៏មិនចាំបាច់បើកដែរ លើកលែងតែអ្នកប្រើ smartwatch ដែលតម្រូវឲ្យភ្ជាប់មកទូរស័ព្ទដៃប៉ុណ្ណោះ។

ប្រើ WI-FI៖ ការប្រើ 4G ឬក៏ LTE ពិតជាធ្វើឲ្យថ្មទូរស័ព្ទស្រុតចុះលឿនមែនទែន ដូច្នេះប្រសិនជាអាច អ្នកគួរតែប្រើ Wi-Fi ហើយវាក៏ជួយសន្សំលុយទូរស័ព្ទដែរ។

បិទ notifications៖ កម្មវិធីមួយចំនួនតែងតែផ្តល់ notifications ដែលគួរឲ្យធុញទ្រាន់ ហេតុអ្វីបានជាអ្នកពុំបិទវាចោលទៅ? ប៉ុន្តែបើអ្នក ចង់ដឹងពីព័ត៌មានផ្សេងៗ និងតាមដានជាប់ជាមួយកម្មវិធីណាមួយ អ្នកអាចបើក notification បាន ៕ 



ប្រែសម្រួល ៖ High

ប្រភព ៖ womansday.com


Tags: Iphone