CamNews

កំសាន្ត 

មិនធម្មតាទេកញ្ញា Marie Broenner ជាប់ឈ្មោះជាតារាសម្ដែងរបស់ថៃ ដ៏មានប្រជាប្រិយភាពបំផុតប្រចាំឆ្នាំ ២០២០

តារាសម្ដែងស្រី ដែលមានសម្រស់ស្រស់ស្អាត និងប្រកបដោយទេពកោសល្យសម្ដែង កញ្ញា Marie Bronner ត្រូវបានអ្នកគាំទ្របោះឆ្នោតជាប់ជា”តារាសម្ដែងស្រីថៃដ៏មានប្រជាប្រិយភាពបំផុត ប្រចាំឆ្នាំ ២០២០” ។



កញ្ញា ទទួលបានសម្លេងឆ្នោតសរុប 104,421 ដែលសម្រេចពីការបោះឆ្នោត លើបណ្ដាញ Instagram និងការបោះឆ្នោតអនឡាញ ។  សម្រាប់តារាស្រីកំពុងរះកញ្ញា Mookda Narinrak ជាប់ចំណាត់ថ្នាក់លេខពីរ ដែលទទួលបានសម្លេងឆ្នោតសរុប 61,634 ។



ចំណាត់ថ្នាក់បន្ដបន្ទាប់មានដូចជា កញ្ញា Bow Maylada, Yaya Urassaya, និងកញ្ញា Oom Eisaya ជាប់ចំណាត់ថ្នាក់លេខ ៣ លេខ ៤ និងលេខ ៥ ។ ចំណែកឯតារាស្រីមួយចំនួនទៀតដូចជា Ice Preechaya, Min Pechaya, Bua Nalinthip, Thisa Varitthisa, និង Cheer Thikumporn ក៏ស្ថិតនៅក្នុងបញ្ជីកំពូលតារាសម្ដែង ទាំង១០ រូបនេះដែរ ។



ខាងក្រោមនេះគឺជា លទ្ធផលនៃតារាសម្ដែងស្រីថៃ ដែលទទួលបានប្រជាប្រិយភាពខ្លាំងបំផុត ប្រចាំឆ្នាំ ២០២០ ៖



 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate