CamNews

ស្រីស្អាត 

Top ទាំង 10 ស្រ្តីមានសំរស់ស្អាតប្រចាំឆ្នាំ 2011

នេះជាការជ្រើសរើស ស្ត្រីដែលមានរូបសំរស់ស្អាតបំផុតប្រចាំឆ្នាំ របស់ទស្សនាវិដី្តមួយ
មានឈ្មោះថា AskMen ។ ម្ចាស់កម្មវិធីនោះបានអោយដឹងថាការជ្រើសរើសនេះមិនសំដៅ
តែលើសំរស់ស្អាតមួយមុខនោះទេ គឺអ្នកទាំងនោះត្រូវមានបុគ្គលិកលក្ខណៈពិសេសផ្សេង
ទៀតដូចជា​ រួសរាយ ភាពវៃឆ្លាត ចេះកំប្លែង និង​ មានមហិច្ឆិតាខ្ពស់សំរាប់គោលដៅរបស់
ខ្លួនជាដើម ។

ក្នុងកម្មវិធីនោះមានបុរសចំនួនរហូតដល់ជាង 5លាន នាក់បានចូលរួមជ្រើសរើសវាយ
តំលៃលើតួស្រីឈ្មោះ Blake Lively ដែលនាងទទួលបានប្រជាប្រិយភាពជាងតារាស្រី
Serena van der Woodsen ដែលជាតួក្នុងរឿង Gossip Girl ។ The Town ជាខ្សែរភាពយន្ត
ដែលមានតួស្រី Blake Lively ជាតួឯក និងដែលបានដាក់បញ្ចាំងកាលពីរដូវវិស្សមកាល
ឆ្នាំ​ 2010 កន្លងទៅ ។

ការវាយតំលៃនេះត្រូវបានប្រិយមិត្តអ្នកអានរបស់ AskMen គាំទ្រយ៉ាងខ្លាំង និងបាន
និយាយថា Blake Lively ជាមនុស្សឥតខ្ចោះនៅក្នុងការសំដែងរបស់នាងអោយ Hollywood ។

ក្នុងពេលនោះនាង Emmanuelle Chriqui ដែលទទួលបានចំនាត់ថ្នាក់លេខ 1 កាលពី 2010 កន្លងទៅត្រូវធ្លាក់រហូតដល់លេខ 12 ,Gisele Bundchen ត្រូវធ្លាក់ទៅលេខ 34 ,Megan Fox
លេខ49 ,Angelina Jolie លេខ67 ។​ចំពោះនាង Beyonce ដែលជាប់លេខ1 កាលពីឆ្នាំ 2003
ឆ្នាំនេះគឹឈរនៅជួរលំដាប់លេខ 23 ។

ចំនែក Jennifer Aniston, Jennifer Lopez និង Pamela Anderson ក៏ត្រូវទុកកន្លែងសំរាប់
អ្នកក្រោយៗដែរ ។ ឆ្នាំនេះមានស្រ្តីចំនួន 99 នាក់ចូលរួមក្នុងការជ្រើសរើសនេះ ដែលគេ
ដឹងថាមាន 10 នាក់ជាស្ត្រីស្អាតបំផុតរបស់​ ហាងម៉ូដសំលៀកបំពាក់មានឈ្មោះថា
Victoria Secret ជាហាងលក់សំលៀកបំពាក់ខ្លី(សំលៀកបំពាក់ក្នុង )បានចូលរួមផងដែរ ។

គេដឹងដែរថាក្នុងចំនោមអ្នកទាំងអស់នោះគឺមានតារាជនជាតិចិន ម្នាក់ផងដែរគឺនាង Liu Wen
ដែលទទួលបានចំនាត់ថ្នាក់លេខ 22 ។

ខាងក្រោមនេះជារូប Top ទាំង 10 ស្រ្តីមានសំរស់ស្អាតប្រចាំឆ្នាំ 2011នេះ៖







Blake Lively ស្ថិតក្នុងវ័យ 24ឆ្នាំ បានប្តូរពីចំនាត់ថ្នាក់លេខ 84​ កាលពីឆ្នាំទៅ មកលេខ 1

តារាចំរៀងអាមេរិច នាងMila Kunis បានចំនាត់ថ្នាក់លេខ 2

នាង Sofia Vergara ជនជាតិ កូឡុំប៊ី បានចំនាត់ថ្នាក់លេខ 3

នាង Selita Ebanks ពីលេខ 80 ឆ្នាំទៅមក លេខ4

តារាបង្ហាញម៉ូដរបស់ Victoria Secret នាង Miranda Kerr[/COLOR][/I] បានលេខ 5

នាង Cheryl Cole ជាសមាជិករបស់ក្រុមចំរៀង Girls Aloud បានចំនាត់ថ្នាក់លេខ 6

Scarlet Johansson អាយុ 26ឆ្នាំ ចំនាត់ថ្នាក់លេខ 7

ម្ចាស់បទ Teenage dreams នាង Katy Perry អាយុ​ 25ឆ្នាំ​ បានលេខ 8

Anne Hathaway តារាថតពាណិជ្ជកម្មអោយHollywood បានចំនាត់ថ្នាក់ លេខ 9

នាង Jessica Pare ជនជាតិ Canada ទទួលបានចំនាត់ថ្នាក់លេខ 10 ៕

Tags: