CamNews

តារា 

ប្រមាញ់ជាប់ តារាស្រី ល្បីឈ្មោះ Angelina Jolie ជិត ៤៧០ កណ្តាល ក្រុងសៀមរាប ល្បីដល់បរទេស

ព័ត៌មានកំសាន្ត ៖ ស្ថិតនៅ    ក្នុងវ័យ ៤០ ឆ្នាំ កំពូល​​ តារាសម្តែងស្រីល្បីឈ្មោះ នៃវិស័យភាព យន្ត ហូលីវូដ​នាង Angelina Jolie ត្រូវបាន  សារព័ត៌មានបរទេស របស់អង់គ្លេស ចុះផ្សាយអោយដឹងថា បានបង្ហាញវត្តមាន របស់ខ្លួន កណ្តាលទីរួមខេត្ត   សៀមរាប នាទឹកដីបុរីអង្គរ នៃព្រះរាជាណាចក្រ កម្ពុជា ដោយបាន បណ្តើរកូនស្រី ២ រូបដើរផ្សារ មុននឹងចូលទៅហាងលក់សៀវភៅមួយកន្លែង ។

ច្រើនជាង ជាបេក្ខភាព តារាសម្តែងស្រីល្បីឈ្មោះ លំដាប់ជួរមុខ  នៃ វិស័យភាពយន្ត ហូលីវូដ នាង Angelina ក៏ជាម្តាយមួយរូបដែលមានកូននៅក្នុងបន្ទុកសរុប ៦ នាក់ដូចគ្នាដែរ ។ ក្នុងនាមជាម្តាយ កូនប្រុសចិញ្ចឹមដែលមានឈាមជ័រជាខ្មែរ នាង Angelina អំឡុងពេលដែល ដើរផ្សារ កណ្តាលក្រុង សៀមរាបនោះ នាងបានស្តែងចេញនូវស្នាមញញឹមដល់ក្មេងៗកម្ពុជាទាំងនោះ  ហាក់ស្តែងចេញពី អារម្មណ៍ក្នុងចិត្ត របស់នាងថា នាងក៏ស្រឡាញ់ពួកគេដូចគ្នា ដូចទៅនឹងកូនប្រុសចិញ្ជឹមរបស់នាង Maddox ដូចគ្នាដែរ ព្រោះពួកគេជាឈាមជ័រតែមួយ ឈាមពលរដ្ឋខ្មែរ   ពូជ  អ្នកសាងអង្គរផ្ទាល់តែ ម្តង។

នាង Angelina ធ្លាប់បានលើកឡើងអោយដឹងថា កូនប្រុសចិញ្ចឹម វ័យ​១៤ ឆ្នាំរបស់ខ្លួន នឹងចូលរួម ការងារដឹកនាំសម្តែង ផលិតខ្សែភាពយន្ទ First They Killed My Father ក្នុងន័យធានាអោយបាន ថាគេពិតជាបានផ្សាភជាប់ទៅនឹងទឹកដីកំណើតរបស់គេ ។ ដើមឆ្នាំនេះ នាងលើកឡើងអោយដឹង ថា Maddox និងខ្ញុំ នឹងកៀកដៃគ្នាសិក្សាស្វែងយល់ពីប្រទេសកម្ពុជា ខណៈពួកគេកំពុងតែត្រៀម ថតខ្សែភាពយន្ត។ គេមានវ័យ​១៤ឆ្នាំហើយ ដូច្នេះ​ ប្រការថតភាពយន្តលើកនេះ គឺជាឱកាសដ៏ព សេសអោយគេស្វែងយល់អោយបានពិតប្រាកដ ថាគេជានរណា ។ Maddox ជាកូនប្រុសនាងខ្ញុំ ប៉ុន្តែគេក៏ជាកូនប្រុសរបស់ប្រជាជាតិកម្ពុជាដូចគ្នាដែរ។ ដល់ពេលហើយ ដែលក្រុមគ្រួសារពួក យើងត្រូវតែធ្វើការស្វែងយល់ ពីសារៈសំខាន់គ្រប់សព្វដែលជាប់ទាក់ទងនឹង Maddox ក៏ដូចជា ក្រុមគ្រួសារ Jolie ។

 

ប្រភពសារព័ត៌មានអោយដឹងថា កូនស្រី ២ នាក់ របស់ Angelina ដែល  បានដើរផ្សាររួមគ្នា ៣ នាក់ ម្តាយកូនកណ្តាលក្រុងសៀមរាបនោះ ពួកគេមានឈ្មោះថា Vivienne និង  Shiloh ។ ច្រើនជាងការ អមដំណើរ ពីសំណាក់កូនស្រីរបស់ខ្លួន គេឃើញនាង Angelina អមដំណើរ    ដោយបណ្តាមិត្តភក្កិ ផ្សេងទៀត ក៏ដូចជា អង្គរក្សឯទៀត មុននឹងបង្ហាញវត្តមាននៅក្នុងហាងលក់សៀវភៅក្នុងស្រុក ។

គួររំឮកថា កាលពីពេលកន្លងទៅនេះ​ ក្រុមការងារយើងខ្ញុំធ្លាប់បានចុះផ្សាយរួចម្តងមកហើយ ពាក់ ព័ន្ធនឹងវត្តមាន របស់នាង Angelina ពោល Angelina នឹងមានវត្តមាននៅ  ក្នុងប្រទេសកម្ពុជា ចាប់ ពីដើមខែ វិច្ឆិកា ឆ្នាំ ២០១៥ រហូតដល់ចុងខែ​កុម្ភៈឆ្នាំ ២០១៦ ដើម្បីបំពេញ បេសកម្មការងារ ផលិត ខ្សែភាពយន្តចុងក្រោយរបស់នាង នៅលើទឹកដីបុរីអង្គរ នៃខេត្តសៀមរាប ។ គួរបញ្ជាក់ថាបេសកម្ម ការងារ ផលិតខ្សែភាពយន្តចុងក្រោយ របស់នាងលើកនេះ គឺដំណើរការនៃការដឹកនាំការផលិតខ្សែ ភាព យន្ត អោយ Studio សហរដ្ឋអាមេរិក Netflix រឿង "First They Killed My Father: A Daughter of Cambodia Remembers", "ពីការចងចាំក្មេង ស្រី  កម្ពុជា ដំបូងពួកគេបានសម្លាប់ឪពុក របស់ខ្ញុំ " ។

គួររំឮកថា ខ្សែភាពយន្ត "First They Killed My Father: A Daughter of Cambodia Remembers", "ពី  ការ  ចងចាំក្មេង ស្រី  កម្ពុជា ដំបូងពួកគេបាន សម្លាប់ ឪពុករបស់ខ្ញុំ" ឈុតឆាកភាគច្រើនថត នៅក្នុងទឹកដី បុរីអង្គរ នៃខេត្តសៀមរាប ក្នុងនោះ ក្រុមការងារ  ផលិត មានចំនួន​ ចន្លោះពី ២០០០ ទៅ ៣០០០ នាក់ ទាំងអស់គ្នា សុទ្ធសឹងជាជនជាតិខ្មែរ​ផ្ទាល់តែម្តង ៕

- អាន ៖ តោះ ទៅមើល ប្លង់ដំបូង ថតខ្សែភាពយន្តថ្មី របស់នាង Angelina Jolie នៅទឹកដី បុរីអង្គរ ខេត្តសៀមរាប


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដេលីម៉ែល


Tags: Int news Star news Breking news Hollywood Angelina Jolie Khmer Rouge