CamNews

គ្រោះថ្នាក់ 

រឿងចំឡែក ដែលកើតមានឡើងនៅលើ ពិភពលោក

Camnews តែងតែនាំមកជូនប្រិយមិត្តជារឿយៗអំពីរឿងចំឡែកដែលកើតមានឡើង
នៅលើពិភពលោកយើងនេះ ។ ពេលនេះ Camnews សូមនាំមកនូវដំណឹងដ៏ចំឡែក
ផ្សេងទៀតដល់ប្រិយមិត្តដែលតែងតែគាំទ្រគេហទំព័រ Camnews កំសាន្តអារម្មណ៍ ។
1​: សត្វហ្សីរ៉ាហ្វ ញៀនស្រាបៀរ

នៅក្នុងប្រទេសចិន មានសត្វហ្សីរ៉ាហ្វ មួយក្បាលអាចផឹកស្រាបៀរអស់មួយដបត្រឹមតែ
មួយប៉ព្រិចភ្នែកប៉ុណ្ណោះ ។ វាចាប់ផ្តើមញៀនដំបូងបំផុតគឺនៅពេលដែលមានអ្នកធ្វើការ
នៅក្នុងហាងមួយនៅជិតកន្លែងដែលវារស់នៅបានយកស្រាបៀរអោយវាផឹកតែបន្តិច
ស្រាប់តែធ្វើអោយវាញៀនតែម្តង ។
2: ក្មេងស្រីអាយុ 3ឆ្នាំ ញៀនស្រាបៀរ និង បារី


ក្មេងស្រីនេះមានឈ្មោះថា Ya Wen មានអាយុ 3ឆ្នាំ ជាជនជាតិចិន នាងបានញៀន
ស្រាបៀរ និង បារី គឺនៅក្រោយពេលនាងមានគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងទៅ។
ទោះបីជាមានការហាមឃាត់ពីឪពុក ម្តាយ​របស់នាងក៏ដោយ មានពេលខ្លះនាងនៅតែ
លួចជក់ និង ផឹក​ ដដែល ។
3: សត្វពស់ ញៀនបារី

ពស់នេះមានឈ្មោះថា Po នៅឯ ទីក្រុង Taipei នៃកោះតៃវ៉ាន់ ។ ពស់នេះញៀន
ដោយសារម្ចាស់របស់វាឈ្មោះថា Sho Lau ។ ក្នុងមួយថ្ងៃៗពស់នេះជក់អស់ បីដើម
យ៉ាងតិច ។ ជារៀងរាល់ថ្ងៃបើមានភ្ញៀវទៅលេងផ្ទះរបស់ Sho Lau ពេលដែលភ្ញៀវ
ជក់បារី វាតែងតែទៅជិតដើម្បីស្រូបក្លិនផ្សែងពីភ្ញៀវទាំងនោះ ។
4: ឆ្កែ ញៀនបារី

Blackie ជាឈ្មោះរបស់ឆ្កែនេះ វាញៀនបារីដោយសារម្ចាស់របស់វាបង្រៀនវាអោយ
ជក់ជាប្រចាំ ។ ក្រោយពេលដែលវាជក់ម្តងៗម្ចាស់វាតែងតែអោយវាស៊ីនូវចំណី
ឆ្ងាញ់ៗដើម្បីធ្វើជារង្វាន់ ។ សព្វថ្ងៃនេះវាមានអាការៈញៀនយ៉ាងខ្លាំងដោយក្នុងមួយ
ថ្ងៃវាជក់អស់មួយកញ្ចប់ ។
5: ក្មេងស្រី យកសក់ធ្វើជាអាហារ

ក្មេងស្រីមានអាយុ 7ឆ្នាំម្នាក់ មកពី Buenos Aires ប្រទេស អាហ្សង់ទីន​ នាងបាន
យកសក់ធ្វើជាអាហារប្រចាំថ្ងៃរបស់នាង ។

Tags: