CamNews

ភាពយន្ត 

មហាវិទ្យាល័យនេះសុទ្ធតែខ្មោច Midnight University រឿងកំប្លែងសើចទៀតហើយ (Trailer Inside)


សិស្សថ្នាក់ទី ១២ ទើបតែប្រឡងចប់ផងឥលូវមានរឿងរន្ធត់លេងក្នុងរោងកុនទៀត បើមិនបានមើលដឹងតែស្តាយហើយ។ មហាវិទ្យាល័យខ្មោច Midnight University ជាខ្សែភាពយន្តរន្ធត់បែបកម្លែងដែលខ្ញុំហ៊ានធានាថាប្រិយមិត្តទាំងអស់នឹងផ្ទុះសំណើច ងើបផុតពីកោអីមិនខាន។ រឿងនេះនិយាយអំពីនិសិត្សស្រីម្នាក់ដោយសារតែប្រឡងធ្លាក់មុខវិជ្ជាភាសាអង់គ្លេសធ្លាក់ Star ដែលជាសិស្សល្បីប្រចាំសាកលវិទ្យាល័យ មិនអាចបញ្ចប់ការសិក្សាបាន និងទទួលបានកេរ្តិ៍មរតកពីប៉ារបស់នាង។ នាងបានអង្វរឱ្យនាយកសាលាជួយ ហើយគាត់ប្រាប់ឱ្យនាងចុះឈ្មោះរៀនបន្ថែមក្នុង "ថ្នាក់រៀនកណ្តាលអាធ្រាត្រ"។ ថ្នាក់នេះបង្កើតឡើងជាពិសេសសម្រាប់ជួយដល់វិញ្ញាណសិស្សដែលស្លាប់មុននឹងរៀនចប់ ហើយលងពេញសាកលវិទ្យាល័យ ដើម្បីឱ្យពួកគេបង្ហើយការងារដែលមិនទាន់ធ្វើរួច ដើម្បីបានទៅកាន់សុគតិភព។ Star ព្រមធ្វើគ្រប់យ៉ាង ដើម្បីជីវិតសុខស្រួលរបស់ខ្លួន។ នាងក៏បានបបួលមិត្តភក្តិដែលប្រឡងធ្លាក់មុខវិជ្ជានេះឱ្យទៅរៀនជាមួយ រួមទាំង "Otaku" អ្នកថតវីដេអូខ្មោច "Moo, Meuk, Koong" សិស្សល្បីឆ្នាំទី4 ហើយនិង "Ouan-pie" អ្នកគាំទ្ររបស់នាង។ ជាអកុសល ពួកគេឈប់រៀនម្តងម្នាក់ៗ ពីថ្នាក់កណ្តាលអាធ្រាត្រ ព្រោះត្រូវខ្មោចលងពេក។ ចុងក្រោយ តើ Star គួរធ្វើយ៉ាងណា? តើនាងនឹងរៀនក្នុងថ្នាក់នេះម្នាក់ឯងឬ?តើវិញ្ញាណសិស្សទាំងនោះនឹងរៀនក្នុងថ្នាក់នេះយូរប៉ុណ្ណាទៀត? ចម្លើយមានតែនៅក្នុងរឿង "មហាវិទ្យាល័យខ្មោច" ប៉ុណ្ណោះ។ កុំភ្លេចទៅទស្សនាទាំងអស់គ្នាណា!


ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។

 

 


Tags: Westec Movie Eddie The Eagle Midnight University