CamNews

ព័ត៌មានអន្តរជាតិ 

"រន្ធត់" ធ្វើពុតជា ខ្មោច មុននឹងត្រូវ មច្ចុរាជ ប្រហារស្រស់ៗ

ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះដែលមានឱកាសរស់រានមានជីវិត ពីការវាយប្រហារ ក្លឹបរាត្រី នារដ្ឋ Orlando កាលពីពេលកន្លងទៅនេះ ដែលខ្លូនរងនូវការវាយប្រហារបាញ់ត្រូវ ៣ គ្រាប់នោះ លោក ពណ៌នាឲ្យដឹងថា លោក ធ្វើពុតជាស្លាប់ (ធ្វើពុតជាខ្មោច)  ខណៈពេលដែលខ្មាន់កាំភ្លើង Omar Mateen បន្តការបាញ់ រះជាច្រើនគ្រាប់ទៀតទៅលើសាកសពមនុស្សដែលដេកដួលនៅលើដី ។ 


លោក Angel Colon គូសបញ្ជាក់ដល់សារព័ត៌មាន ឲ្យដឹងថា ខ្មាន់កាំភ្លើង Mateen នៅបន្តបាញ់រះ ជា ច្រើនគ្រាប់ទៀតទៅលើសាកសពមនុស្សដែលស្លាប់នៅលើដី បើទោះជាដឹងឮ និងឃើញថា ពួកគេ បានស្លាប់បាត់ទៅហើយក្តី ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ជនរងគ្រោះ ៦ នាក់ ទទួលរង របួសធ្ងន់ ក្រោយមានការវាយប្រហារ ក្លឹបរាត្រី ភេទទី៣ Pulse ។ 

ខ្មាន់កាំភ្លើង Mateen ដែលត្រូវបានបាញ់សម្លាប់ដោយមន្រ្តីប៉ូលីសនោះ មុននឹងមានការវាយប្រហារ ធ្លាប់ឲ្យដឹងថា ខ្លួនមានភក្កីភាពជាខ្លាំងចំពោះក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ។ គួរបញ្ជាក់ថា ការ វាយប្រហារលើកនេះ បានបណ្តាលឲ្យមនុស្សស្លាប់ជាង ៥០នាក់ ខណៈ៥៣នាក់ផ្សេងទៀតរងរបួស ធ្ងន់ស្រាល ។ ការវាយប្រហារត្រូវបានគេលើកឡើងឲ្យដឹងថា ជាការវាយប្រហារ អាក្រក់បំផុតក្នុង ទំព័រប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ។ 

លោក Colon ដែលរងគ្រោះដោយការវាយប្រហារ គ្រាប់កាំភ្លើង ៣ គ្រាប់ ចំជើង ដៃ និង ភ្លៅ នោះ ផ្តល់ជាកិច្ចសម្ភាសន៍ឲ្យដឹងថា ពេលកើតហេតុអ្វីដែលលោកបានត្រឹមតែគិតនោះគឺថា នៅពេល បន្ទាប់ទៀតគឺលោកត្រូវស្លាប់ ពីព្រោះថា ខ្មាន់កាំភ្លើង Mateen បន្តបាញ់រះនៅពីលើក្បាលរបស់គាត់ ។ លោកបន្តឲ្យដឹងថា ជនដៃដល់ បានបន្តបាញ់រះទៅលើសាកសព ស្រ្តីម្នាក់ ដែលបានដេកស្លាប់ នៅជិតនឹងលោក ៕

- អាន ៖ "ម៉ាក់ កូនស្លាប់ ឥលូវហើយ" សារចុងក្រោយ មុនស្លាប់ ផ្ញើទៅម្តាយ ដង្ហោយរកជំនួយ :(



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Orlando Int news Hot news Night club