ក្រូចសើច គឺជារុក្ខជាតិបៃតងម្យ៉ាង ដែលមានអត្ថប្រយោជន៍ជាច្រើន សំរាប់ការរស់នៅប្រចាំ
ថ្ងៃរបស់មនុស្សគ្រប់រូប។ ពិសេស វាជាគ្រឿងផ្សំអាហារ ដ៏មានឱជារសឆ្ងាញ់ពិសា ថែមទៀត
ផង។ ម្យ៉ាងវិញទៀត ក្រូចសើច ត្រូវបានគេយកមកប្រើប្រាស់ ធ្វើជាសាប៊ូកក់សក់ បំបាត់ក្លិន
ធ្វើធ្មេញស គ្មានក្លិន ជាដើម។
ស្លឹកក្រូចសើច៖ អាចធ្វើឱ្យធ្មេញរបស់អ្នក ភ្លឺស រលោងគ្មានក្លិន ដោយគ្រាន់តែ អ្នកយកស្លឹក
ក្រូចសើច ស្រស់ មកញីលើធ្មេញ ទុករយៈពេល ៣ ទៅ ៥នាទី រួចដុសសំអាតធ្មេញ របស់អ្នក
តាមធម្មតា នឹងធ្វើឱ្យធ្មេញ មានសុខភាពល្អ។
ផ្លែក្រូចសើច៖ ជាសាប៊ូធម្មជាតិដ៏មានប្រសិទ្ធិភាពក្នុងការកំចាត់អង្កែធ្វើឱ្យសក់ទន់ភ្លឺរលោង
និង ធ្វើឱ្យមាន សុខភាពល្អ ខ្មៅរលោង។ វិធីងាយៗ គ្រាន់តែ យកផ្លែក្រូចសើចចិតសម្រក
ឱ្យអស់ ពុះជាពីរ ឬជាចំណិតៗ ស្តើងៗ ញីលើក្បាលរបស់អ្នក ថ្មមៗ ឱ្យសព្វ ទុករយៈ១០ទៅ
១៥ នាទី រួចលាងទឹកចេញ ជាការស្រេច។ មួយវិញទឿត ផ្លែក្រូចសើច ត្រូវបានគេយកមក
ប្រើប្រាស់ ដើម្បីបំបាត់ក្លិន នៅក្នុងបន្ទប់ទឹក និង ការពារមិនឱ្យមានសត្វល្អិតចង្រៃចូលក្នុង
នោះ អ្នកគ្រាន់តែយកផ្លែក្រូចសើច មួយផ្លែ ទុកនៅកន្លែងណាមួយក្នុងបន្ទប់ទឹក ឬបន្ទប់គេង
របស់អ្នក ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ asianspaproduct