CamNews

រថយន្ត 

Honda ត្រៀមរួចជាស្រេចជាមួយ ម៉ូដែល HR-V ស៊េរីឆ្នាំ 2016

យានយន្ដ​៖ ក្រុមហ៊ុន Honda ក្រៅពីទទួលបានការកោតសរសើរមិនដាច់ពីមាត់​លើ ការឆ្នៃម៉ូត និង គុណភាព ម៉ូតូហើយនោះ ក្រុមហ៊ុន ក៏បានចែករំលែកស្នាដៃឲ្យកាន់តែពិសេសថែមទៀត ផងជាមួយផលិតផល រថយន្ដទំនើប នោះគឺ Honda HR-V 2016 ។ 

Honda HR-V 2016 ត្រូវបានទទួលការឧទ្ទេសនាមយ៉ាង​ មុតមាំងផងដែរពីក្រុមហ៊ុន ខណៈដែល​ផលិត​ផល ទំនើបមួយនេះ ត្រៀមនឹងចរាចរលើទីផ្សារប្រកួតប្រជែងស៊េរីលើកដំបូង សម្រាប់ឆ្នាំ ២០១៦ ។ សមត្ថភាព និង រូបរាង​ ម៉ូដែល Honda HR-V 2016 មានលក្ខណៈ ប្រហាក់ប្រហែលគ្នាទៅ​នឹង បងប្អូន បង្កើតរបស់វាដែរ គឺស៊េរី ២០១៤ ។ 

Honda HR-V 2016 ត្រូវបានបំពាក់ឡើងមកជាមួយ សមត្ថភាព​កម្លាំង ៤ ម៉ាស៊ីន ខ្នាតរង្វាស់ស៊ីយូប្រេង ១.៥ liter ប្រើប្រអប់លេខ អូតួ ត្រូវនឹង ទំហំម៉ាស៊ីន ១៣៨ សេះ ។ សម្រាប់តម្លៃលក់វិញគឺ ២០០០០ ដុល្លារ​។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ edmunds

 


Tags: ​vehicle Honda HR-V 2016