CamNews

ថេបប្ល៊ែត 

Samsung Tab S2 ស្ដើង និងស្រាលជាង iPad Air 2 ៖ តម្លៃចាប់ពី 399 អឺរ៉ូ

ក្រុមហ៊ុន Samsung ទើបតែបាននាំមកនូវម៉ូដែលកុំព្យូទ័រថេប្លេតថ្មីចំនួនពីរ រួមមាន Galaxy Tab
S2 8.0 និង  Galaxy Tab S2 9.7។

ថេប្លេតទាំងពីរនេះ នឹងក្លាយជាផលិតផលដែលមានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងផ្ទាល់
ជាមួយនឹង  iPad Air 2 និង iPad Mini 3 របស់ Apple ដោយសារថា Galaxy Tab S2 មានរូប
រាងស្ដើងជាង និងស្រាលជាងថេប្លេតរបស់ Apple។

Galaxy Tab S2 មានកម្រាស់ត្រឹមតែ 5.6 mm ខណៈ iPad Air 2 មានកម្រាស់ 6.1mm។ Galaxy
Tab S2 របស់Samsung មិនត្រូវបានធ្វើឡើងអំពីលោហធាតុទាំងស្រុងនោះទេ ប៉ុន្តែជំនួសមក
វិញ វាប្រើប្រាស់ស៊ុមលោហធាតុ ការពារជុំវិញម៉ាស៊ីន ចំណែកស៊ុមផ្នែកខាងក្រោយ និងខាង
មុខ ធ្វើអំពី​​ជ​រ័​។ អំពីរចនារូបរាងវិញ Galaxy Tab S2 ហាក់មិនមានភាពខុសគ្នាប៉ុន្មាន បើ
ប្រៀបធៀប​នឹង Galaxy Tab S។

Galaxy Tab S2 ប្រើប្រាស់ប្រូសេសឺរ Exynos 5433 8 core 1.9GHz របស់ Samsung, RAM
3GB, អង្គចងចាំក្នុង 32GB/64GB និងមានរន្ធ microSD។ Tab S2 កំណែអេក្រង់ 9,7 inch ប្រើ
ថ្ម 5,870mAh ចំណែកកំណែ  8-inch ប្រើថ្ម 4,000mAh។

តារាងប្រៀបធៀបរវាង Galaxy Tab S2 ​នឹង Galaxy Tab S

តម្លៃរបស់ថេប្លេតទាំងនេះ រួមមាន ៖
    Galaxy Tab S2 8.0 Wi-Fi: 399 Euro
    Galaxy Tab S2 8.0 LTE: 469 Euro
    Galaxy Tab S2 9.7 Wi-Fi: 499 Euro
    Galaxy Tab S2 9.7 LTE: 569 Euro

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Connect


Tags: Galaxy Tab S2 Samsung