CamNews

កីឡា 

ក្រុម-sheffield-united-បាត់បង់ក្តីសង្ឃឹម-ក្នុងពានរង្វាន់-europa-league--ក្រោយចាញ់ក្រុម-everton-

ក្រុងឡុងដ៍ៈ ក្តីសង្ឃឹមនៃការប្រកួតជម្រុះ Europa League របស់ក្រុម Sheffield United បានធ្លាក់ បន្ទាប់ពីការស៊ុតបាល់បញ្ចូលទី នៅតង់ទី ២ ពីកីឡាករ Richarlison បាននាំភ្ញៀវ Everton ទទួលជ័យជម្នះ ១-០ ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃចន្ទ។



បន្ទាប់ពីការការពារយ៉ាងល្អ នៅឯកីឡដ្ធាន Bramall Lane ក្រុម Everton បានបង្កើតឱកាសដ៏ល្អបំផុត ក្នុងការបើកឆាកដើមតង់ទី២ ដោយការតែតបាល់របស់ Dominic Calvert-Lewin តែបាល់ប៉ះបង្គោលទី។

ក្រុមភ្ញៀវ បានបើកការនាំមុខ ភ្លាមៗ បន្ទាប់ពីចប់តង់ទី ១ នៅពេលដែលការទាត់បាល់ពិន័យ Free-kick របស់កីឡាករ Gylfi Sigurdsson ត្រូវបាននាំមុខ ដោយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Richarlison ដើម្បីរកគ្រាប់បាល់ទី ១៥ របស់គេ ក្នុងរាល់ការប្រកួតទាំងអស់នៅរដូវកាលនេះ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖  Channel New Asia