CamNews

គ្រោះថ្នាក់ 

ព្រឹត្តិការណ៏គ្រោះថ្នាក់តែមិនស្លាប់ប្រចាំឆ្នាំ2010

1: កម្មករអណ្តូងរ៉ែ ប្រទេស ឆីលី កប់ក្នុងដីរយៈពេល 69ថ្ងៃ តែមិនស្លាប់

កម្មករអណ្តូងរ៉ែចំនួន33នាក់ត្រូវបានរួចផុតពិសេចក្តីស្លាប់ក្រោយពីមានហេតុការណ៏បាក់ដី
លប់លើពួកគេនៅឯ San Jose ប្រទេស ឆីលី។ពួកគេត្រូវបានកប់ក្នុងដីអស់រយៈពេល 69ថ្ងៃ
ក្នុងជំរៅ 625ម៉ែត។ពួកគេត្រូវបានសង្រ្គោះមកលើផែនដីវិញនៅថ្ងៃទី13/10/2010 ដោយសុវត្ថិភាព។
2: នារីអាយុ17 ឆ្នាំរួចជីវិតពីការរញ្ជួយដីនៅប្រទេស ហៃទី

នារីមានឈ្មោះថា Darlene Etienne អាយុ17ឆ្នាំ ត្រូវបានកប់ក្នុងដីអស់រយៈពេល 15ថ្ងៃ
ក្រោយពីមានការរញ្ជួយដីមួយយ៉ាងធំនៅប្រទេស ហៃទី នាថ្ងៃទី12/01/2010 កន្លងមក។ នាងត្រូវបានក្រុមជួយសង្គ្រោះយកទៅមន្ទីរពេទ្យទាន់ពេល។
3:ក្មេងស្រីអាយុ10 ឆ្នាំនៅរស់រានមានជីវិតបន្ទាប់ពីមានហេតុការណ៏ធ្លាក់យន្តហោះ

យន្តហោះមួយធុន Airbus 330 កៅអី ដែលបានផ្ទុកអ្នកដំនើរចំនួន 104នាក់ ភាគច្រើន
ជាជនជាតិហូឡង់ ។នា ថ្ងៃទី12/05/2010 កន្លងផុតទៅយន្តហោះនេះត្រូវបានជួបនូវ
ហេតុការណ៏មួយនៅពេលដែលកំពុងតែចុះចតនៅឯព្រលានយន្តហោះឈ្មោះ Tripoli
នៃប្រទេស លីប៊ី។
យន្តហោះត្រូវបានឆេះខ្ទេចទាំងស្រុងរួបនិងអ្នកដំនើរ 103នាក់ ក៏ត្រូវបានស្លាប់បាត់បង់
ជីវិតផងដែរ ។ ដោយឡែកស្ថិតក្នុងហេតុការណ៏ធ្លាក់នោះមានក្មេងស្រីម្នាក់អាយុ 10ឆ្នាំ
បានគេចផុតពីសេចក្តីស្លាប់។
ជាសំណាងមួយក្នុងចំនោមមួយម៉ឺនគ្រោះថ្នាក់របស់ក្មេងស្រីនេះ។
4:ចៀសផុតពីគ្រោះថ្នាក់ក្នុងរថភ្លើង

ហេតុការណ៏នេះកើតឡើងនៅថ្ងៃទី19/08/2010 ក្នុងប្រទេសចិន។ ដោយមានស្ពានមួយ
ត្រូវបានបំផ្លាញដោយទឹកជំនន់។ឃើញដូច្នោះអ្នកបើកបរបានបញ្ឍប់រថភ្លើងយ៉ាងទាន់ហន់
ហើយបានប្រាប់អោយអ្នកដំនើរទាំងអស់ប្រញ៉ាប់ចុះពីរថភ្លើងមុនពេលវាធ្លាក់ចេញពីផ្លូវ។
5: អណ្តែតរសាត់លើសមុទ្រអស់រយៈពេល 50ថ្ងៃ

យុវជន 3នាក់ ជាជនជាតិ New Zealand គឺ 1 ឈ្មោះ Filo Filo អាយុ 15 ឆ្នាំ 2 ឈ្មោះ
Samuel Perez អាយុ 15 ឆ្នាំដូចគ្នា និង 3 គឺ ឈ្មោះ Edward Nasau អាយុ14ឆ្នាំ។
ពួកគេបានអោយដឹងថាពួកគេបានវង្វេងទិសនៅលើផ្ទៃសមុទ្រ ប៉ាស៊ីហ្វិក នា
ថ្ងៃទី25/11/2010។រយៈពេល 50ថ្ងៃ ក្រោយមកទើបមាននាវានេសាទមួយទៅរក
ឃើញពួកគេនៅលើកោះមួយមានឈ្មោះថា Fiji មានចំង៉ាយប្រហែល 1.000 miles
ពីកន្លែងដែលពួកគេបានវង្វេងនោះ។
6: ការគាំងមិនដំណើរការម៉ាស៊ីនរបស់យន្តហោះមួយដែលមានរយៈកំពស់ 10.000ម៉ែត

អ្នកបើកយន្តហោះជាជនជាតិ រុស្សី បានធ្វើការចុះចតយន្តហោះរបស់ខ្លួនដែលមានផ្ទុក
អ្នកដំនើរ81នាក់បានដោយសុវត្ថិភាពនៅឯតំបន់ព្រៃតូចមួយនៅ Siberia ក្នុងពេលដែល
មានហេតុការណ៏ម៉ាស៊ីនមិនដំនើរការក្នុងរយៈកំពុងហោះហើរកំពស់ 10.000 ម៉ែត។
អ្នកដំនើរគ្រាន់តែរងរបួសស្រាល ឯ យន្តហោះរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។
7: នៅមានជីវិតបន្ទាប់ពីត្រូវគេបាញ់ចំសៀតផ្កា

Sean Lien ជាឈ្មោះរបស់បុរសនេះដែលជាកូនប្រុសរបស់លោក Lien Chan អតីតថ្នាក់
ដឹកនាំតៃវ៉ាន់។កាលពីថ្ងៃទី 27/11/2010 ក្នុងចលនាបោះឆ្នោតមួយនាទីក្រុង Taipei មានការបាញ់ប្រហារមួយចំសៀតផ្ការបស់លោក។ក្រោយពីការជួយសង្គ្រោះបន្ទាន់
រយៈពេល 3ម៉ោងនិង 30នាទី លោកត្រូវបានរួចផុតពីគ្រោះថ្នាក់។

Tags: