CamNews

តារា 

Neymar ទម្លាយអាថ៌កំបាំង កាលពីមានទំនាក់ទំនង ទីផ្សារជាមួយ Man United

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏មុតស្រួច នឹង​វ័យក្មេងរបស់ក្លឹប Barcelona បានលាតត្រដាងដោយផ្ទាល់​ពី រឿងរ៉ាវកើតឡើងកាលពីរដូវកាលទីផ្សារដោះដូរកីឡាករ ខណៈដែល ខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះ មានទំនាក់ទំនងយ៉ាងក្ដោគគុកជាមួយ ក្លឹប Man Unitd។ 

រឿងមួយអាចនឹងទំនឹងកើតមានឡើង ដែល​ Man United មានទំនាក់ទំនងជាមួយ​កីឡាករ Neymar ហើយត្រៀមខ្លួន ត្រៀមលុយ ដើម្បីទិញយកកីឡាករ ប៉ុន្ដែត្រូវបរាជ័យ ខណៈដែលប្រធានដឹកនាំក្លឹប Barcelona បានបង្ហើបព័ត៌មានបន្ដិចបន្ដូច ថានឹង បង្កើនតម្លៃប្រាក់ខែស្មើនឹងសាមាសភាព កីឡាករ Lionel Messi ជាមួយនឹងកិច្ចកុងត្រាថ្មីក្រោយនេះ។ ប៉ុន្ដែពេលនេះ កីឡាករ បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន ដោយផ្ទាល់​ថា កីឡាករ បានចូលខ្លួនជជែកទីផ្សារជាមួយ Man United បន្ដែក្រោយមកទៀត បែជាស្ងាត់ ដូចយប់​គ្មានពន្លឺអ្វីទាល់តែសោះ ។ 

Neymar បានថ្លែងថា "ពួកយើងបានជជែកគ្នារឿងនេះ ប៉ុន្ដែគ្មានអ្វីបង្ហាញឲ្យជាក់ច្បាស់ទាល់ទេសោះ ... ខ្ញុំឮថា Man United នឹងផ្ដល់ឲ្យខ្ញុំ ប៉ុន្ដែអត់មានឃើញអីអាលីង "។ 

Man United មានទំនាក់ទំនងយ៉ាងក្ដៅរមួត ជាមួយ Neymar កាលបីខែមុន ប៉ុន្ដែ​បែជាស្ងប់ស្ងាត់ ហើយរឿងមួយទៀត ដែលស្មានមិនដល់ ក្លឹប Man United បែរជាផ្ទេរបានសម្រេចកីឡាករ ខ្សែប្រយុទ្ធមកពីក្លឹប Monaco ក្នុងតម្លៃខ្លួន ៣៦ លានផោន ដោយមិនរសើប ព័ត៌មានអ្វីបន្ដិច ។ ប៉ុន្ដែទោះជាយ៉ាងណា តាមទស្សនៈរបស់ Neymar គាត់យល់ថា Man United នៅតែបន្ដមហិច្ឆិតា តាមផ្ទេរយកកីឡាករ ពី Barcelona ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball.


Tags: Sport News Neymar Man Uited