CamNews

ភាពយន្ត 

រឿង “The Bride ឬ កូនក្រមុំមរណៈ” ជារឿងខ្មោចពញ្ញាក់អារម្មណ៍ ដែលត្រូវបានដកស្រងចេញពីរឿងពិតជាក់ស្តែង

កំសាន្ត ៖ ជួបជាមួយខ្សែភាយន្តរុស្ស៉ី បែបរន្ធត់ រំភើបព្រឺព្រួចនៅកម្ពុជាជាមួយរឿង “កូនក្រមុំមរណៈ​ឬ The Bride” ដែលធ្វើអោយលោកអ្នកស្រៀវឆ្អឹងខ្នង បះសក់ និង ស្រែកតាំងពីដើមរឿងដល់ចុងរឿង។ ហើយជាពិសេសរឿងនេះ ដកស្រងចេញពីខ្សែជីវិតពិត ដែលបានប្រាប់ដោយ​អ្នកថតរូបនៅក្នុងគ្រួសារនោះផងដែរ ។

“កូនក្រមុំមរណៈ” និយាយពី​​ Nastya ជាស្រីវ័យក្មេងម្នាក់ ដែលធ្វើដំណើរជាមួយស្វាមីថ្មីថ្មោង ទៅកាន់ផ្ទះគ្រួសាររបស់ប្តីនាង។ នៅពេលនាងទៅដល់ ទើបនាងដឹងថា ការដែលទៅលេងនោះជាកំហុសដ៏ធ្ងន់។ នាងបានជួបនឹងមនុស្សចម្លែកជុំវិញខ្លួន ចាប់ផ្តើមឃើញអ្វីប្លែកៗ ដ៏គួរឱ្យខ្លាច ហើយគ្រួសារប្តីនាងរៀបចំពិធីមង្គលការបែបប្រពៃណី ដ៏អាថ៌កំបាំងមួយ។ ប៉ុន្តែមានរឿងរ៉ាវដែលអាថ៌កំបាំងជាងការរៀបចំពិធីនោះទៅទៀត។ តើនាងអាចនៅរស់ដល់ថ្ងៃបន្ទាប់ទេ?



តោះ! មកទទួលបទពិសោធន៍ខ្សែភាយន្តរុស្ស៉ីថ្មី តាមរយៈភាពយន្ត “The Bride” ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ រឿងនេះផងដែរមិនអនុញ្ញាតអ្នកអាយុក្រោម ១៥ ឆ្នាំអោយចូលទស្សនានោះទេ ព្រោះតែមានឈុតឆាកគួរអោយគួរអោយខ្លាចនិងពញ្ញាក់អារម្មណ៍។

ទស្សនា Trailer នៅទីនេះ

 



 

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ ។

ប្រភព ​៖ Westec Media Limited


Tags: The Bride Movie