CamNews

កីឡា 

Coutinho ទទួលស្គាល់ថា ក្ដីសង្ឃឹមនៅ Barcelona មិនដំណើការតាមអ្វីដែលគាត់រំពឹងទុកទេ

ក្លឹប Bayern Munich បានស្វាគមន៍ Philippe Coutinho កាលពី ថ្ងៃចន្ទ ហើយបាននិយាយថា មួយរដូវកាលនៅ Barcelona គឺជារឿងខកចិត្ត។

Coutinho ទទួលស្គាល់ថា ពេលខ្លួននៅ Barcelona អ្វីៗមិនដំណើរការតាមការរំពឹងទុកនោះទេ បន្ទាប់ពីបញ្ចប់កិច្ចសន្យាខ្ចីជើងទៅ Bayern Munich កាលពីថ្ងៃចន្ទកន្លងទៅ។


Barca បានទិញ Coutinho ពី Liverpool កាលពី ខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ១៦០ លានផោន ដោយភ្ជាប់ជាមួយនឹងកិច្ចសន្យាថា  កីឡាកររូបនេះ ត្រូវរកគ្រាប់បាល់ឱ្យបាន ៨ គ្រាប់ក្នុង ១៨ ប្រកួតក្នុងក្របខណ្ឌ LaLiga។

ទោះបីជាយ៉ាងណាក៏ដោយ លោកខិតខំប្រឹងប្រែងដើម្បីភាពស្ថិតស្ថេរ ហើយក៏ត្រូវបានធ្លាក់ពីជម្រើសដំបូង ដែលលេងបានតែ ២២ ប្រកួតប៉ុណ្ណោះ ចាប់តាំងពីពេលដែលគាត់ផ្ទេរមក។

Coutinho បានក្លាយជាអ្នកបោកប្រាស់របស់អ្នកគាំទ្រ ហើយបានទទួលការរិះគន់កាន់តែខ្លាំងឡើង រួមទាំងគ្រូបង្វឹក និងមិត្តរួមក្រុម Ivan Rakitc បន្ទាប់ពី Barca ធ្លាក់ពី Champions League វគ្គជម្រុះពាក់កណ្ដាលផ្តាច់ព្រ័ត្រ ក្រោមថ្វីជើងរបស់ Liverpool ដែល Liverpool បានយកឈ្នះនៅជើងទីមួយក្នុង​លទ្ធផល ៣-០។



កីឡាករជម្រើសជាតិ Brazil រូបនេះ ត្រូវបានគេដាក់ឲ្យជាកីឡាករដោះដូរ ដែលទុកគាត់ដោះដូរជាមួយ Neymar ពី Paris Saint – Germain មកពហុកីឡដ្ឋាន Camp Nou​ វិញ តែ Bayern​ បានធ្វើកិច្ចសន្យាខ្ចីជើងក្នុងតម្លៃខ្លួន ១២០ លានផោន។

Coutinho បាននិយាយក្នុងបទបង្ហាញនៅ Bayern ថា៖ “គាត់ព្រួយថា វាអាចនឹងមិនដំណើរការតាមអ្វីដែលយើងចង់បាននោះឡើយ។

ទោះបីជាមានការលំបាក ពេល Coutinho នៅ Barca ក៏ដោយ ក៏គាត់នៅតែមិនមានបទពិសោធន៍អវិជ្ជមានទេ ទោះបីគាត់គ្មានការសង្ស័យក្នុងការចាកចេញទៅ Bayern ក៏ដោយ។



“ឥឡូវខ្ញុំមានឱកាសនៅក្លឹបថ្មី ដែលជាក្លឹបធំ។ ខ្ញុំមិនមានការងឿងឆ្ងល់ទេ នៅពេលដែលលោក Hasan Salihamidzic នាយកកីឡារបស់ក្លិប Bayern បានទូរសព្ទមកខ្ញុំ។

“គាត់ពិតជាចង់ឲ្យខ្ញុំមកទីនេះ ដូច្នេះហើយទើបគាត់ហោះហើរទៅ Barcelona ពួកយើងជួបគ្នា ពួកគាត់បង្ហាញខ្ញុំអំពីគម្រោង ហេតុនេះហើយទើបខ្ញុំចង់អរគុណពួកគាត់ ពីព្រោះចាប់ទាំងពីវិនាទីដំបូង ដែលគាត់បានឃើញខ្ញុំ វាជាអ្វី ដែលសំខាន់សម្រាប់ខ្ញុំ។

Coutinho អាចនឺងបង្ហាញខ្លួនជាលើកដំបូង ដែលជាកាប្រកួតក្រៅទឹកដីនៅថ្ងៃសៅរ៍ ជាមួយក្រុម Schalke៕  

 

 

ប្រែសម្រួល៖ ស៊ីថា

ប្រភព៖ otmob