CamNews

ព័ត៌មានវីដេអូ 

ខ្សែវិដេអូមួយស្ដីពីការធ្វើមាត់ត្រាប់តាមបទ​ចម្រៀង​ ទទួល​បាន​ការ​​ទស្សនា រាប់​លាន​អ្នក​ត្រឹម​តែ ២ ថ្ងៃ

ខ្សែវីដេអូខ្លីមួយក្នុងកម្មវិធី Tonight Show  ប្រព្រឹត្ដិឡើងនៅថ្ងៃ ពុធ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៤ ដែល​​ចូល​រួមសម្ដែងដោយ តារាកិត្ដិយស ៣ នាក់​គឺ លោក Jimmy Fallon​ អ្នកនាង Gwen Stefani និង​លោក Blake​ Shelton ធ្វើឲ្យមានការចាប់អារម្មណ៍ ជាខ្លាំងពីបណ្ដាមហាជននៅលើគេហទំព័រយូធូប​។ គោល​​បំណងកម្មវិធីទាំងមូលនៅរាត្រីនោះ គឺចង់បង្ហាញពីការធ្វើត្រាប់​បរបូមាត់​តាម​បទ​ចម្រៀង​ដែល​កំពុង​តែ​ចាក់ ​ដូច្នេះដើម្បីជាការស្រាយចំងល់លើខ្សែវីដេអូនេះ ចូលទស្សនាទាំង​អស់គ្នា ៖ 


ទេពកោសល្យរបស់តារាទាំង ៣ មើលទៅមិនចាញ់គ្នានោះទេ​ ទាំងការសម្ដែង និង និង​សម្លេង​នៃ​ការ​គាំ​ទ្រ មានភាពសន្ធោសន្ធៅ​ ប៉ុន្ដែបើយើងគិតទៅដល់លក្ខខណ្ឌនៃការសម្ដែងនោះ យើងប្រាកដ​ជា​ដឹង​​ថា​តើ​នណាម្នាក់ដែលសាកសម​និងទទួលជ័យជំនះ។​ សម្រាប់លក្ខខ័ណនៃការសម្ដែងប្រជែងនេះ គឺ តម្រូវ​ឲ្យធ្វើមាត់ត្រាប់តាមបទចម្រៀង ហើយទទួលការគាំទ្រពីទស្សនិកជន ប៉ុន្ដែជាការ​សោក​ស្ដាយ​​​ចំពោះ​ តារាពីរដួងគឺ អ្នកនាង Gwen Stefani និង​លោក Blake​ Shelton គាត់​ទាំង​ពីរ​​អាច​​ទាញ​ការ​​គាំ​​ទ្រ​​ច្រើន​​តែ​​កាយ​វិការ​ខាងរាងកាយ មិនដូចជាលោក Jimmy Fallon​ អាចទាញបាន​ច្រើន​នូវការ​គាំទ្រ​ពី​ការ ធ្វើ​កាយ​វិការមាត់របស់គាត់​ ដូច្នោះជាលទ្ធិផល Jimmy Fallon​ គឺជាអ្នកឈ្នះ។ 




សូមញ្ជាក់ឡើងវិញថា​ ឈ្នោះពិតកម្មវិធី The Tonight Show ប៉ុន្ដែជាការបង្ហាញឈ្មោះនេះត្រូវប្រែ​ប្រួលខាងចុង ខណៈពេលអ្នកគ្រប់គ្រងត្រូវប្ដូរ តួយ៉ាងដូចជាកម្មវិធីនៅពេលនេះ ដែលដឹកនាំដោយ​លោក Jimmy Fallon​ ក៏ត្រូវបន្ថែមខាងចុងថា The Tonight Show​ Srarring immy Fallon ។ កម្មវិធីនេះ​ត្រូវបានធ្វើឡើងតាំងពីឆ្នាំ​ ១៩៥៤ ដោយលោក​ Steve Allen មកដល់ ១៩៥៧ ដោយ Jack Paar និង​មានអ្នកជាច្រើនបន្តបន្ទាប់ទៀត រហូតមកដល់ ២០១៤ ដោយលោក Jimmy Fallon ហើយឈ្មោះកម្ម​វិធីត្រូវប្ដូរតាមអ្នកគ្រប់គ្រងដែរ។​ មួយទៀត​លោក Jimmy Fallon ដែលជាតារាម្នាក់ក្នុងចំណោម​អ្នក​ទាំង​ ៣ គឺជាអ្នកគ្រប់គ្រងកម្មវិធីផ្ទាល់។​


ដោយ៖ អឿ អ៊ុយ

ប្រភព៖ យូធូប


Tags: Videonews Jimmy Fallon​ Gwen Stefani Blake​ Shelton Tonight Show