CamNews

តារា 

ឱក សុគន្ធកញ្ញា រកស៊ីចាញ់ ណុប បាយ៉ារឹទ្ធ ដាច់

ភ្នំពេញ៖ ការប្រើប្រាស់កេរ្តី៍ឈ្មោះល្បីល្បាញ របស់សិល្បករ ដើម្បីប្រកបមុខ ជំនួយជារឿង ដ៏សំខាន់របស់ សិល្បករល្បីៗរបស់កម្ពុជាបច្ចុប្បន្ន ព្រោះកេរ្តី៍ឈ្មោះពួកគេអាច ទាក់ទាញចិត្តអតិថិជន ឲ្យចង់ចូលក្នុងហាង របស់គេ និងប្រើប្រាស់សេវាកម្ម របស់តារាល្បីៗ ខុសពីមនុស្ស ទូទៅធម្មតា។

 ជាការពិតអ្នកប្រកបរបរសិល្បៈមួយចំនួនធំ មិនចេះរកស៊ីទាល់តែ ចេះតែអួតអាងថា ខ្លួនពូកែរកស៊ី បើកអស់រាប់ម៉ឺនដុល្លារ ដើម្បីតែសម្ញ៉ែងគ្នាចុងក្រោយបិទ សឹងតែគ្រប់គ្នា ព្រោះខ្វះបទពិសោធន៍ក្នុងការរកស៊ី ចេះតែច្រៀងរាំ យំយែកមុខកាមេរ៉ាប៉ុណ្ណោះ ។

 ដោយឡែកងាកមកមើល តារាចម្រៀងចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាសពីរដួងគឺ តារាចម្រៀងស្រី ឱក សុគន្ធ កញ្ញា និង តារាចម្រៀងប្រុសកាន់ឆ្នាំនៅហង្សមាស លោក ណុប បាយ៉ារឹទ្ធ មិនត្រឹមតែច្រៀងក្នុងផលិតកម្មតែមួយ ជាគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodiaដូចគ្នា តែតារាចម្រៀងទាំងពីរក៏ស្នាក់នៅក្បែរគ្នា រួចថែមទាំងមានមុខរបរដូចគ្នា ទីតាំងក្បែរគ្នាទៀតផង ។

 តែអ្វីដែលមិនដូចគ្នាសម្រាប់តារាចម្រៀងទាំងពីរ គឺការដំណើរការមុខរបរអោយទៅមុខរលូន ព្រោះមុខរបររកស៊ីពេញទៅដោយការប្រកួតប្រជែង យកឈ្នះចាញ់រៀងៗខ្លួន មិនអាចលើកលែងអោយគ្នាបានទេ ក្រឡែកមើលការងាររកស៊ីមុខរបរសំអាងការរបស់ ឱក សុគន្ធ កញ្ញា ហាក់ស្ងប់ស្ងាត់មិនសូវលេចធ្លោរឡើយ ផ្ទុយពីមុខរបរលក់សំឡេងរបស់នាង ដែលសំអាងនាង មិនត្រូវបានគេលើកមកនិយាយឡើយ ។

អតិថិជនម្នាក់បាននិយាយថា សំអាងការ ឱកសុគន្ធ កញ្ញា ហាក់មិនលេចធ្លោរដូចកេរ្តី៍ឈ្មោះនាងឡើយ ព្រោះសំអាងនាង មិនព្រមផ្លាស់ប្ដូរគ្រឿងតុបតែងឡើយ នៅតែដដែលប៉ុន្មានឆ្នាំហើយ ឃើញតែប៉ុន្មានកំប្លេហ្នឹង ម៉ូដសក់នឹងការតុបតែងហាក់មិនវិវត្តន៍ទៅមុខសោះ ចំនែកខោអាវវិញចាស់ខ្លាំងណាស់ ។

សំអាងការល្បីតែឈ្មោះ តែការតុបតែងមិនខ្លាំងខ្លាឡើយ អតិថិជននោះបន្តថា ឱក សុគន្ធកញ្ញា ពិតជារវល់ក្នុងអាជីពចម្រៀងសម្បើមណាស់ តែនាងក៏គួរងាកមើលមុខរបររកស៊ីនាងខ្លះព្រោះ ហាងជាឈ្មោះរបស់នាង បើបន្តធ្លាក់ចុះ បែបនេះអាចប៉ះពាល់ដល់នាងទៅថ្ងៃក្រោយ ពិសេសនាងគួរតែច្នៃសំលៀកបំពាក់ថ្មីៗ និងការតុបតែងអោយបានស្រស់ស្អាតជាងនេះ ព្រោះមុខរបរនេះកើបលុយស្រួលណាស់ ។

 ចំនែកឯអតិថិជនម្នាក់ផ្សេងទៀតដែលបានធ្លាប់បានជួលសំអាងការ របស់តារាចម្រៀងប្រុស មុខក្មេងសំឡេងចាស់ លោក ណុប បាយ៉ារឹទ្ធបាននិយាយថា សំអាងការលោក ណុប បាយ៉ារឹទ្ធ ជាសំអាងការមួយដែលមានសេវាកម្មល្អ ពិសេសសំអាងការលោក មានសំលៀកបំពាក់ប្លែកៗច្រើន ដែលស្អាតៗ ពិសេសសំអាងការដ៏ទៃមិនមានដូចសំអាងការលោកទេ ។

ប្រភពបន្តថា សំលៀកបំពាក់ក្នុងសំអាងការលោក ណុប បាយ៉ារឹទ្ធ ភាគច្រើន គូសវាសចេញពីស្នាដៃ លោក ណុប បាយ៉ារឹទ្ធ និង លោក នីកូ ដែលជាតារាចម្រៀងសម្បូរគំនិត ក្នុងការច្នៃសំលៀកបំពាក់អោយប្លែកនឹងស្រស់ស្អាតគ្មានអ្នកណាធ្វើដូច ។

សូម្បីតែតារាសិល្បះខ្លះ ក៏ពេញចិត្តជាមួយសំអាងការនេះដែល ជាក់ស្ដែង មង្គលការអ្នកនាង ឈួន ស្រីម៉ៅ ក៏ប្រើប្រាស់សំអាងការលោក ណុប បាយ៉ារឹទ្ធដែរ តែចំនុចអាក្រក់មួយរបស់សំអាងការលោក គឺ ពេលអ្នកទៅជួលសំអាងការលោក អ្នកម្ដាយលោកប្រាប់គេថា លោកនឹងទៅច្រៀងជូន តែពេលខ្លះលោករវល់លោកក៏មិនបានទៅច្រៀងជូនតាមការព្រមព្រៀង រឿងនេះមិនត្រឹមតែកើតមានធម្មតាៗទេ ថែមទាំងឡើងដល់តុលាការព្រោះតែចំនុចតូចមួយនេះ តែលោកក៏សម្របសម្រួលក្រៅប្រព័ន្ធតុលាការរួចរាល់ដែរ ។

 បន្ទាប់ពីស្ដាប់អតិជនដែលបានប្រើប្រាស់សេវាកម្មតារាចម្រៀងទាំងពីរហាក់មានភាពខុសប្លែកគ្នាដូចមេឃ និងដី ព្រោះ តារាចម្រៀងឪក សុគន្ធកញ្ញា មិនសូវយកចិត្តទុកដាក់លើមុខរបររកស៊ី គិតតែពីអាជីពចម្រៀង តែលោក ណុប បាយារឹទ្ធ មិនព្រមលែងចោលមិនណាដាច់ខាត លោកបានក្លាយជាតារាចម្រៀងដែល ជោគជ័យក្នុងមុខរបររកស៊ីយ៉ាងលេចធ្លោរបំផុត៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh