CamNews

ទូរស័ព្ទ 

Galaxy S6 edge Plus បង្ហាញខ្លួន កាន់តែច្រើន លើអ៊ីនធឺរណិត

រូបភាព Galaxy S6 edge Plus កំពុងតែបង្ហាញខ្លួនកាន់តែច្រើនឡើងៗក្នុងបណ្ដាញសារព័ត៌
មានបន្ទាប់ពីមានព័ត៌មានថា​ ក្រុមហ៊ុន Samsung បានចុះឈ្មោះកម្មសិទ្ធិបញ្ហាសម្រាប់​ទូរស័ព្ទ
នេះ។

ឯកសារ​ដែលត្រូវ​បានគណកម្មការម៉ាកយីហោ និងកម្មសិទ្ធិបញ្ហា​អាមេរិកប្រកាស បានបង្ហាញ
ថា Samsung បានដាក់ពាក្យសុំកាន់កាប់ឈ្មោះ S6 edge Plus នៅអាមេរិក កាលពីថ្ងៃទី ២៦
មិថុនា ហើយត្រូវបានបានសិទ្ធិ កាលពីថ្ងៃទី ៣០មិថុនាកន្លងទៅ។

ទំព័រ OnLeaks បានឱ្យដឹងថា ផលិតផលនេះ មានអេក្រង់ ៥,៥អ៊ិន្ឈ ទំហំ ១៥៤,៤៥ x ៧៥,៨ x
៦,៨៥ ប្រើឈីប Snapdragon 808 ដូចទៅនឹង LG G4។ ទំហំអេក្រង់នេះ ស្ថិតនៅក្នុងប្រភេទ
កណ្ដាល​ បើធៀបនឹង Galaxy S6 Edge (៥,១ អ៊ិន្ឈ) និង Galaxy Note 5 (អេក្រង់ ៥,៩អ៊ិន្ឈ
ដែលនឹងចេខញលក់នាខែសីហាខាងមុខ)។

OnLeaks ក៏បានបញ្ចេញរូបថតមួយចំនួន ដែលត្រូវគេអះអាង​ថា ជារបស់ Galaxy S6 edge
Plus ដែលអមជាមួយ Galaxy S6 edge ដើម្បីងាយស្រួលក្នុងការ​ប្រៀបធៀប​អំពីទំហំនៃផលិត
ផលថ្មី។

បច្ចុប្បន្ន គេមិនទាន់ដឹងថា Samsung នឹងឧទ្ទេសនាម​ស្មាតហ្វូននេះនៅពេលណានៅឡើយ
ប៉ុន្តែមានយោបល់ជាច្រើនគិតថា អតិថិជននឹងមានជម្រើសរើស​ ដោយសារថា នឹងមានម៉ូដែល
ទូរស័ព្ទជាច្រើនទៀត មកពីក្រុមហ៊ុននេះ។

គេហទំព័រសារព័ត៌មានមួយចំនួន អះអាង​ថា ក្រុមហ៊ុន Samsung នឹងបញ្ចេញ Galaxy Note 5​
ឆាប់ជាងឆ្នាំមុនៗ ដោយ​វានឹងមិនត្រូវបានប្រកាសក្នុងព្រឹត្តិការណ៍ពិព័រណ៍ IFA នៅ Berlin
អាល្លឺម៉ង់ នាដើមខែកញ្ញាដូចមុននោះទេ។ ប្រកាសនេះគឺដើម្បីបញ្ចៀសពីឥទ្ធិពល​របស់ព្រឹត្តិ
ការណ៍ iPhone 6S ដែលអាចត្រូវបាន Apple ប្រកាសបង្ហាញក្នុងខែកញ្ញា។ ជំនួសមកវិញ
Galaxy Note 5 នឹងត្រូវបានឧទ្ទេសនាមក្នុងព្រឹត្តិការណ៍ដោយឡែកមួយនាខែពាក់កណ្ដាលខែ
សីហា។

ខាងក្រោមនេះគឺជារូបភាពមួយចំនួន នៃស្មាតហ្វូន Galaxy S6 edge Plus ៖

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phandroid