CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់​តែងតាំង​​ លោក ប៉ោ ភក្តិ ជំនួស​​លោក ខៀវ សុភ័គ

(ភ្នំពេញ)៖ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជំនួសនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ដែលត្រូវចោលនិវត្តន៍។

ជាមួយគ្នានេះ ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់ លោក រស់ វរុណ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃផងដែរ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh