CamNews

តារា 

មិននឹកស្មានថា តារាប្រុសស្រីមួយគូនេះ ហ៊ានចេញមុខបង្អួតភាពផ្អែមល្អែមដល់ថ្នាក់នឹងផង

ព័ត៌មានកំសាន្ត ៖ តារាស្រីរូបស្រស់អាយុ ២៥ ឆ្នាំ Grace Chan បានប្រារព្ធពិធីខួបកំណើតរបស់នាងជាមួយនិងមិត្តប្រុសគឺលោក Kevin Cheng ហើយថែមទាំងបានថតរូបជាមួយនិងមិត្តប្រុសសំណប់ចិត្ត នៅក្នុងផ្ទះគាត់ថែមទៀតផង ។ 

ដោយយោងទៅតាមរបាយការណ៍ពីគេហទំព័រ Asian Pop News បានឲ្យដឹងថា បន្ទាប់ពីតារាស្រី Grace Chan បានបញ្ចប់ការថតខ្សែភាពយន្តរបស់នាងរួចរាល់ហើយនោះ នាងបានទៅហាងកែសម្ជស្ស ដើម្បីធ្វើសក់ឲ្យស្អាតមុនពេលទៅជួបមិត្តប្រុសរបស់នាង ។ ហើយជំនួសដោយការជិះតាក់សុី នាងក៍បានធ្វើដំណើរដោយជិះរថភ្លើងវិញ ​។​ 



គួរបញ្ជាក់ឲ្យដឹងទៀតថា នៅពេលដែលមានអ្នកសួរថា តើលោក Kevin មានកាដូអ្វីដែលសម្រាប់ឲ្យទៅសង្សារជាទីស្រលាញ់នៅក្នុងថ្ងៃខួបកំណើត ។ ហើយពេលនោះស្រាប់តែតារាស្រី Grace ឆ្លើយតបទាំងមុខមាត់ញញឹមថា វាគឺជាខ្សែក ដែលខ្ញុំកំពុងតែពាក់នេះហើយ គឺជាកាដូដែលគាត់ជូនខ្ញុំនៅក្នុងថ្ងៃខួបកំណើត ។ 

ទទ្ទឹមនឹងនេះដែរ ក្រុមអ្នកកាសែតបានសួរទៅកាន់តារាស្រី Grace ថា តើនាងមានការភ្ញាក់ផ្អើលដែរ ឬ ទេបន្ទាប់ពីទទួលបានកាដូនេះពីមិត្តប្រុស ? នាងបានឆ្លើយថា នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែនាងបានឃើញរបស់ដែលនាងចូលចិត្ត ហើយក៍ជាកាដូពីមមិត្តប្រុសជាទីស្រលាញ់ទិញសម្រាប់ឲ្យនាងជាពិសេសថែមទៀតផង លើសពីនេះទៅទៀតគាត់បានលួចទៅទិញកាដូនេះជាមួយប្អូនជីដូនមួយរបស់គាត់ ហើយគាត់ដឹងថា ខ្ញុំចូលចិត្តពណ៍ផ្កាឈូក ដូច្នេះហើយទើបគាត់ជ្រើសរើសយកខ្សែកពណ៍ផ្កាឈូកបែបនេះ គាត់ពិតជាមនុស្សម៉ត់ចត់យ៉ាងពិតប្រាកដមែន ​៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop