CamNews

ផលិតផលថ្មី 

Apple នឹងឧទ្ទេសនាមកុំព្យូទ័រ Mac ថ្មី នៅថ្ងៃទី ២៧តុលាខាងមុខ?

លិខិតអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីរបស់ Apple ត្រូវបានផ្ញើទៅកាន់អ្នកសារ
ព័ត៌មាន ជាមួយនឹងសារ "Hello Again" ដែលនេះហាក់រំលឹកអំពីកុំព្យូទ័រ Mac។

ជាងមួយខែ បន្ទាប់ពីបញ្ចេញស្មាតហ្វូន iPhone 7 និង 7 Plus មកដល់ពេលនេះគឺដល់វេនកុំព្យូទ័រ
Mac ។ ព្រឹត្តិការណ៍ខាងមុខរបស់ក្រុម​ហ៊ុន Apple នឹងត្រូវបានធ្វើឡើងនៅការិយាល័យកណ្ដាល
នៅ Cupertino រដ្ឋ California អាមេរិក នៅវេលាម៉ោង ០០៖០០នាទី ថ្ងៃសុក្រសប្ដាហ៍ក្រោយ (ម៉ោង
នៅកម្ពុជា)។

ដូចសព្វមួយដង Apple មិនបានបង្ហើបព័ត៌មានច្រើនស្ដីអំពីផលិតផលថ្មី។ ប៉ុន្តែ ជាមួយនឹងរូបភព
ផ្លែប៉ោម និងពាក្យ "Hello Again" គេអាចដឹងថា កុំព្យូទ័រ Mac នឹងជាចំនុចកណ្ដាលដែលនឹងត្រូវ
បានគេឧទ្ទេសនាមក្នុងព្រឹត្តិការណ៍នេះ។

ក្នុងនោះ Apple អាចនឹងបង្ហាញខ្លួនស៊េរីកុំព្យូទ័រយួរដៃ MacBook Pro ជំនាន់ថ្មី។ ផលិតផលនេះ
ត្រូវបានគេជឿថា មានរូបរាងស្ដើង និងស្រាលជាងមុន ប្រើប្រាស់ USB-C ជំនាន់ថ្មី និងមានបន្ថែម
បណ្ដាប៊ូតុងថាច់។ល។ ក្រៅពីនេះ កុំព្យូទ័រលើតុខ្នាតតូច Mac Mini ក៏នឹងត្រូវបានកែលំអ បន្ទាប់ពី
ច្រើនឆ្នាំមិនបានប្ដូរផ្លាស់អំពីរូបរាងខាងក្រៅ។ល។

យោងតាម 9to5mac ជាមួយនឹងការបញ្ចេញ MacBook Pro ថ្មី នៅក្រោយព្រឹត្តិការណ៍នេះ Apple
អាចនឹងបំបាត់ចោលនូវកុំព្យូទ័រស្ដើង MacBook Air កំណែ ១១អ៊ីន្ឈ៍ និងរក្សាទុកតែម៉ូដែល ១៣អ៊ីន្ឈ៍
ទន្ទឹមនឹង MacBook ១២អ៊ីន្ឈ៍។

ប្រែសម្រួល ៖ តារា
ប្រភព ៖ 9to5mac/techcrunch


Tags: Apple Mac ផលិត​ផលថ្មី