CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple Watch ត្រូវបានអង់គ្លេស និងអូស្ដ្រាលីហាមប្រើក្នុងកិច្ចប្រជុំ! ហេតុអ្វី?

ដោយសារតែព្រួយបារម្ភខ្លាចព័ត៌មានសម្ងាត់ត្រូវបានបែកធ្លាយតាមរយៈ micro នៅលើ Apple
Watch បណ្ដាមន្ដ្រីអង់គ្លេស និងអូស្ដ្រាលី ត្រូវបានហាមឃាត់មិនឱ្យពាក់នាឡេកាឆ្លាតវៃនេះនៅ
ពេលចូលរួមប្រជុំ។

យោងតាម Telegraph នាយករដ្ឋមន្ដ្រីអង់គ្លេស Theresa May បានព្រមានមន្ដ្រីរបស់ខ្លួនមិនឱ្យពាក់
នាឡេកា Apple Watch នៅពេលចូលរួមប្រជុំ ព្រោះខ្លាចនាឡេកាទាំងនេះត្រូវបានគេហែកចូល
និងលួចស្ដាប់ ៖ ក្រុមហែកឃើរ (hacker) ក្នុងនោះមានហែកឃើររុស្ស៊ី ពិតជាគ្រោះថ្នាក់។ ពួកគេ
អាចប្រែក្លាយនាឡេកាឱ្យទៅជាឧបករណ៍ដើម្បីលួចថតសម្លេងសំខាន់ៗនៃរឿងនយោបាយ”។

សារព័ត៌មានអង់គ្លេសអះអាងថា លោកស្រី Theresa May មានការប្រុងប្រយ័ត្នខ្ពស់ជាង បើធៀប
នឹងលោក David Cameron ព្រោះលោក និងអតីតចៅក្រម Michael Gove តែងប្រើ Apple Watch
នៅក្នុងកិច្ចប្រជុំ។ នាឡេកាឆ្លាតវៃរបស់ Apple មានកំហុសឆ្គងមួយចំនួន ដែលអាចត្រូវបានក្រុម
ហែកឃើរប្រើប្រាស់ដើម្បីបើកកាមេរ៉ា និងមីក្រូហ្វូនពីចម្ងាយដែលម្ចាស់របស់វាមិនបានដឹងខ្លួន។

ដូចគ្នានេះដែរ យោងតាម Sydney Morning Herald នាយករដ្ឋមន្ដ្រីអូស្ដ្រាលី Malcolm Turnbull
បានអះអាងថា នឹងមិនមានមន្ដ្រីណាម្នាក់ប្រើប្រាស់ Apple Watch ក្នុងកិច្ចប្រជុំសភា។ ប៉ុន្តែ លោក
Turnbull ស្រឡាញ់នាឡេការបស់ Apple នេះ ព្រោះមានមនុស្សជាច្រើនបានឃើញលោក ប្រើ
ប្រាស់វាក្រៅកិច្ចប្រជុំ។

បច្ចុប្បន្ន ទាំងរាជរដ្ឋាភិបាលអង់គ្លេស ទាំងអូស្ដ្រាលី សុទ្ធតែមិនបាននិយាយដល់ស្មាតហ្វូនរបស់
ក្រុមហ៊ុនផ្សេងៗ។ គេមិនដឹងថា តើស្មាតហ្វូននឹងមានវាសនាដូច Apple Watch ដែរ ឬយ៉ាងណា។

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ theverge


Tags: Apple Watch អូស្ដ្រាលី អង់គ្លេស ហាមប្រើ