CamNews

តារា 

តារាស្រីល្បីឈ្មោះ បើកឡានទំនើប BMW ទាំងប្រហែស ចុងក្រោយពិន័យ ៧០០ដុល្លារ

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយមួយបានឲ្យដឹងថា តារាសម្តែងជើងចាស់ Rui En ត្រូវគេតុលាការពិន័យប្រាប់ចំនួន ៧០០ $ ដែលត្រូវបានផាកពីបទ បើកបរមិនបានត្រឹមត្រូវ កាលពីថ្ងៃទី ១ នៅថ្ងៃសុក្រ ខែមិថុនា ។ 

តារាសម្តែងវ័យ ៣៥ ឆ្នាំរូបនេះ បានបើកឡានស៊េរីទំនើបម៉ាក BMW បានជិះគៀម៉ូត ដែលមានទីតាំងស្ថិតនៅក្នុងចំណតឡាន ដែលមានឈ្មោះថា Block 331 កាលពីថ្ងៃទី ១២ ខែមេសា ។



ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Channel NewsAsia បានឲ្យដឹងថា តារាស្រីរូបនេះត្រូវបានតុលាការផាកពិន័យចន្លោះពី ៦០០ ដុល្លារទៅ ៨០០ ដុល្លារ ហើយនឹងបញ្ឈប់មិនឲ្យបើកបររយៈពេល ៣ ទៅ ៤ខែថែមទៀតផង​ ​។ 

នេះគ្រាន់តែករណីសាមញ្ញ ប៉ុន្តែប្រសិនបើនាង មិនមានការប្រុងប្រយ័ត្នជាងនេះ នឹងត្រូវបង់ប្រាក់រហូតដល់ទៅ ១០០០ ដុល្លារហើយ បញ្ឈប់មិនឲ្យបើកបរ ដល់ទៅ ៦ ខែឯណោះ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ asiaone


Tags: Rui En