CamNews

ទូរស័ព្ទ 

វិធី​សាស្រ្ត​ក្នុង​ការ​តំឡើង​ iOS 11 សម្រាប់ iPhone, iPad និង​ iPod touch

កម្មវិធី iOS 11 ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាកល្បង មុន​ពេល​ការ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ​នេះ។ អ្នក​ពុំ​ចាំ​បាច់​មាន​គណនី Apple developer ដើម្បី​តំឡើង iOS 11 ឡើយ ប៉ុន្តែ​ឧបករណ៍​របស់​អ្នក​ត្រូវ​តែ​ស្ថិ​ត​នៅ​ក្នុង​ស៊េរី​ខាង​ក្រោម​នេះ៖

iPhone (7 or 7 Plus), iPhone (6s or 6s Plus), iPhone (6 or 6 Plus), iPhone SE, iPhone 5s, 12.9-inch iPad Pro (2nd or 1st  generation), 10.5-inch iPad Pro, 9.7-inch iPad Pro, iPad Air 2, iPad Air, iPad 5th generation, iPad mini (4 or 3  or 2) និង iPod touch 6th generation




  • ទាញ​ឯកសារ​ក្នុង​ឧបករណ៍​អ្នក​ទុក

ក្រុមហ៊ុន​ Apple បាន​ណែនាំ​ឲ្យ​ប្រើ iTunes សម្រាប់​ទាញ​ឯកសារ​ក្នុង​ឧបករណ៍​អ្នក​ទុក​ ដើម្បី​សុវត្ថិភាព។

  • របៀប​តំឡើង iOS 11 public beta

ជំហានទី​១: បើក Safari ហើយ​ចូល​ទៅ​កាន់ Apple’s public beta website

ជំហានទី​២: ចុចទៅ​លើ​ប៉ូតុង Sign Up

ជំហានទី៣: ចុះ​ឈ្មោះ​ក្នុងកម្មវិធី​ Apple Beta ជាមួយ​នឹង Apple ID​ របស់​អ្នក

ជំហានទី៤: ចុចលើ​ប៉ុតុង Accept ដែល​នៅ​ជ្រុង​ខាង​ស្តាំ Agreement page.

ជំហានទី៥: ចុចលើ​ប៉ុតុង iOS t.

ជំហានទី៦: ចុចលើ​ enroll your iOS device link

ជំហានទី៧: ចុចលើ​ Download profile button (The profile area of the Settings app will now open)

ជំហានទី៨: នៅ​លើ​ទំព័រ​តំឡើង ចុច​លើ​ប៉ូតុង Install នៅ​ជ្រុង​ខាង​ស្តាំ​លើ

ជំហានទី៩: ចុច​ Install ដែល​នៅ​លើ Consent page.

ជំហានទី១០: ចុច​លើ​ប៉ូតុង Install button នៅ​ខាង​ក្រោម​នៃ​ទំព័រ

ជំហានទី១១: ចុច​លើ Restart ដើម្បី​ reboot  iOS device​ របស់​អ្នក​ (iOS device របស់​អ្នក​នឹង​ធ្វើ​ការ​ reboot ជាមួយ​នឹង​កម្មវិធី iOS 11 public beta)



ជំហានទី១២: នៅ​ពេល​ដែល​ឧបករណ៍អ្នក reboots ហើយ ចូល​ទៅ​កាន់​ Settings → General → Software Update ហើយ​អ្នក​គួរ​តែ​មើល Checking for Update

ជំហានទី១៣: ចុច​លើ Download និង​ប៉ូតុង Install

ជំហានទី១៤: ចុច​លើ​ Agree នៅ​ជ្រុង​ខាង​ស្តាំ​ក្រោម នៃ​ទំព័រ Terms and Conditions។ បន្ទាប់​មក​វា​នឹង​ធ្វើ​ការ​ download។

ជំហានទី១៥: នៅ​ពេល​ដែល​ធ្វើ​ការ​​ download រួច​រាល់​ហើយ ចុច​ទៅ​លើប៉ូតុង​ Install Now ដើម្បី​ធ្វើ​ការ​តំឡើងជា​ការ​ស្រេច ៕

សូម​មើល​វីដេអូ​ដើម្បី​យល់​កាន់​តែ​ច្បាស់៖


ប្រភព៖ 9to5mac

ប្រែសម្រួល៖ High


Tags: Full House Decoration