CamNews

កំសាន្ត 

មកស្គាល់តារាតំណាងឱ្យសាប៊ូលុច្សនៅកម្ពុជា ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

នៅក្នុង​គេហទំព័រ​ហ្វេ​ស​បុក​របស់​សាប៊ូ​លុ​ច្ស​មាន Contest មួយ​ដោយ​ឲ្យ​អ្នកចូលរួម​ធ្វើការ​ទស្សន៍ទាយ​ថា តើ​អ្នកណា​ជាតា​រា​តំណាង​ឲ្យ​សាប៊ូ​លុ​ច្ស​ថ្មី​។ លទ្ធផល​ក៏បាន​បង្ហាញ​​តាមរយៈ​គេហទំព័រ​ហ្វេ​ស​បុក​របស់​សាប៊ូ​លុ​ច្ស​ដដែល​ថា ​តារា​ដែល​តំណាងអោយ​សាប៊ូ​លុ​ច្ស​នោះ គឺជា​កញ្ញា​សុខ ពិសី​ ព្រោះតែសម្រស់​របស់នាង​ពិតជា​ស្រស់ស្អាត ស្បែក​ស​ភ្លឺរលោង​គួរឱ្យទាក់ទាញ ​ហើយ​ពិតជា​ស័ក្ដិ​សម​ធ្វើជា​តារា​តំណាងអោយ​ផលិតផល​សាប៊ូ​លុ​ច្ស​ពិតប្រាកដ​មែន​។



​​ការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង និងមានការចាប់អារម្មណ៍ពីហ្វេនៗរបស់នាង ធ្វើឲ្យពួកគេសប្បាយចិត្តជំនួស ព្រោះឃើញ Superstar របស់ខ្លួនក្លាយជាអ្នកតំណាងផលិតផលដ៏ធំមួយនេះ ថែមទាំងមានការសរសើរដល់រូបនាងថា ពិតជាស័ក្ដិសម ព្រោះនាងមានភាពស្រស់ស្អាតពិត។​​



កញ្ញា​នឹងមាន​ស្នាដៃ​ជាច្រើន​ដែល​គ្រោង​នឹង​ផលិត​ ហើយ​ចាក់ផ្សាយ​នាពេលខាងមុខ​សម្រាប់​ការងារ​ជាតា​រា​តំណាង​ផលិតផល​នេះ​ផងដែរ​។ សូមកុំ​ភ្លេច​រង់ចាំ​តាមដាន​ទាំងអស់គ្នា​ណា​!






 

អត្ថបទ៖ ចំរើន