CamNews

កំសាន្ត 

ខ្សែភាពយន្ដ “Jangwa Huajai Nai Saat” មនុស្សលើកយកមកនិយាយខ្លាំងលេខ១ នៅលើបណ្ដាញ Twitter

ខ្សែភាពយន្ដភាគថ្មីរឿង “Jangwa Huajai Nai Saat” ដែលមានចំណងជើងជាភាសាអង់គ្លេសថា “You are My Heartbeat” កំពុងទទួលបានការពេញនិយម និងលើកយកមកនិយាយតៗគ្នា នៅលើបណ្ដាញ Twitter ប្រទេសថៃ ។



ខ្សែភាពយន្ដភាគនេះ កំពុងតែថត ដែលមានការចូលរួមសម្ដែង ដោយ Dj Push Puttichai និង Mai Davika ។ ម្យ៉ាងទៀត ខ្សែភាពយន្ដថ្មីនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន បើទោះជា មិនទាន់ត្រូវបានចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ក៏ដោយ ។

នៅថ្ងៃទី ០៩ ខែកក្កដានេះ Dj Push បានបង្ហោះរូបភាពបន្ថែមទៀតពីការថតខ្សែភាពយន្ដថ្មីនេះ ។ នៅក្នុងរូបថត លោកពិតជាស្រស់សង្ហាខ្លាំងណាស់ ហើយចំណែកកញ្ញា Mai Davika ក៏ស្រស់ស្អាតមិនចាញ់លោកនោះដែរ ។

លោក Jackie Jackrin ដែលជាសមាជិកម្នាក់នៃក្រុមបុរសដ៏ពេញនិយម “TRINITY” ក៏មានវត្ដមាន នៅក្នុងរូបថតនោះដែរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate