CamNews

តារា 

នាង Margie Rasri និងអនាគតស្វាមីសេដ្ឋី រងការរិះគន់យ៉ាងចាស់ដៃ រឿងតម្លៃរ៉ូបរៀបការ ថ្លៃហួសពេក

ថៃ ៖ មានរឿងប្លែកៗជាច្រើនបានកើតឡើងជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសថៃ ហើយរឿងទាំងអស់នោះ ភាគច្រើនតែងតែកើតឡើងចំពោះតារាសម្តែងជាញឹកញយតែម្តង ។ 


ឥលូវនេះយើងងាកមកចាប់អារម្មណ៍គូស្នេហ៍មួយគូ ដែលត្រៀមនឹងចូលរោងការក្នុងពេលឆាប់ៗនេះ គឺ នាង Margie rasri និង Pok Chirathivat រងការរិះគន់យ៉ាងចាស់ដៃ រឿងតម្លៃរ៉ូបរៀបការ ថ្លៃហួសពេក ។ មានពាក្យចចាមអារាមបានលេចឡើងថា រ៉ូបក្នុងថ្ងៃមង្គលការរបស់នាង Margie rasri មានតម្លៃដល់ទៅ ១០ លានបាត ដែលស្មើរនឹងលុយដុល្លារចំនួន 300, 480 ដុល្លារឯណោះ ។ 



ក្រោយពីបានផ្សព្វផ្សាយនៅតាមវេបសាយជាច្រើន នៅក្នុងប្រទេសថៃ តួស្រីក្នុងរឿង "មហាវិទ្យាល័យពេលអាធ្រាត" រូបនេះក៏ទទួលបាននូវខមមិនអាក្រក់ និងពាក្យរិះគន់ជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងនៅតាមបណ្តាវេបសាយជាច្រើន ។ រីឯមតិភាគច្រើនបាននិយាយថា ប្រសិនបើនាងមានប្រាក់ច្រើនបែបនេះ ចូរយកប្រាក់ដែលទិញរ៉ូបថ្លៃបែបនេះ ទៅបរិច្ចាកឲ្យអ្នកដែលកំពុងតែរងគ្រោះដោយសារតែទឹកជំនន់ខ្លះផង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Margie rasri Pok Chirathivat