CamNews

មិនគួរឲ្យជឿ 

SkySlide ផ្លូវ​ជម្រាល​កញ្ចក់ ដ៏​រំជើប​រំជួល និង​​ស្រាវ​ស្រើប នៅ Los Angeles

(អាមេរិក)៖ ក្រុមការងារ OUE Skyspace LA បានបង្កើតនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនៅ​ក្នុងទីក្រុង Los Angeles ជាមួយ​នឹង​ផ្លូវ​ជម្រាល​កញ្ចក់​ដែល​មាន​ឈ្មោះ​ថា SkySlide ដែលបានធ្វើឲ្យ​អ្នកបាន​ធ្វើឲ្យដំណើរ​តាម​ផ្លូវ​ជម្រាលកញ្ចក់មួយនេះ មាន​អារម្មណ៍​ភិត​ភ័យ និង​រំជើប​រំជួល​យ៉ាង​ខ្លាំង​។

SkySlide ជាផ្លូវជម្រាលកញ្ចក់មួយដែលត្រូវបានធ្វើឡើងនៅអគារ U.S. Bank Tower ដែលជាអគារខ្ពស់​ជាង គេបំផុតនៅភាគខាង​លិច​នៃ​ទី​ក្រុង​ឈីកា​ហ្គោ។ SkySlide ជា​ផ្លូវ​កញ្ចក់​កោង​៣៦០​ដឺក្រេ ពីជាន់​ទី៧០ មកជាន់ទី៦៩ នៃអគារ U.S. Bank Towe។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ឆ្លង​កាត់​ផ្លូវ​នេះ មាន​អារម្មណ៍​តក់​ស្លុត​នោះ ព្រោះតែវាត្រូវបានគេធ្វើឡើងនៅ​ក្រៅអគារដោយ​ប្រើ​ប្រាស់​កញ្ចក់​កម្រាស់ ១-១,៤អ៉ីង និង​មាន​កម្ពស់៣០៥​ម៉ែត្រ​ពី​ដី​។

អ្នកដែលបានឆ្លងកាត់ផ្លូវមួយនេះ សុទ្ធតែបាននិយាយថា «វាអស្ចារ្យខ្លាំងណាស់។ ខ្ញុំភ័យផង រំភើបផង ប៉ុន្តែ​សប្បាយ»

បើទោះបីជាបរិយាយ៉ាងណាក៏មិនអាច​ឲ្យអ្នករាល់គ្នា យល់ពីអារម្មណ៍របស់អ្នកដែលបានធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ ជម្រាលកញ្ចក់មួយនេះ​បាន​ដែរ មាន​តែ​ទស្សនា​វីដេអូ​ខាង​ក្រោម ឬ​សាកល្បងដោយខ្លួនឯង៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង

 


Tags: US Orlando Shooting Nightclub