CamNews

ភាពយន្ត 

ពិធីជប់លៀងសាច់ក្រក​ ឬ Sausage Party ហាមក្រោម ១៨ឆ្នាំទស្សនានោះបានចាក់បញ្ចាំងហើយធានាថាសើច (មានវីដេអូ)

ធ្លាប់តែមានគំនូរជីវចលសម្រាប់កុមារទស្សនាចុះចំណែក រឿង ពិធីជប់លៀងសាច់ក្រក ឬ Sausage Party យ៉ាងម៉េចដែរទៅ? ទស្សនិកជន​នឹង​ មានអារម្មណ៏សប្បាយរីករាយ បែបយុវវ័យ បន្ទាប់ពីបានទស្សនារឿង នេះរួចព្រោះ ថាមានឈុតខ្លះមិនតម្រូវ​ អោយ ​ក្មេងមានអាយុ១៨ឆ្នាំទស្សនាទេ តែប្រាកដជាមិនស្តាយក្រោយទេ ជាមួយនឹងភាពកំប្លុកកំប្លែង​ របស់សាច់ក្រក ព្រមទាំងអាហារដ៏ទៃទៀតដែលពួកគេចេះនិយាយជាមួយមនុស្សបែបយុវវ័យ នឹងមានអារម្មណ៏ថាសើចសប្បាយ តាមដំណើររឿងដែលពួកគេធ្វើដំណើរផ្សងព្រេង ព្រោះចង់ដឹងពីពិភពរបស់មនុស្ស ថាហេតុអ្វីក៏ពេលមនុស្សឃើញពួកគេសប្បាយចិត្តម្ល៉េះ។ ខ្សែភាពយន្តនេះមានការគាំទ្រខ្លាំងណាស់នៅឯបរទេស ចឹងចាំអង្កាល់នាំគ្នាទៅសើចទាំងអស់គ្នាតែម្តងទៅ។


 

“Sausage Party” ជាភាពយន្តគំនូរជីចលដែលមានឈុតខ្លះមិនសមរម្យចំពោះកុមារទស្សនា និងនិយាយអំពីតុក្កតាសាច់ក្រកមួយ បានដឹកនាំពួកផលិតផលក្នុងផ្សារទំនើបមួយក្រុម ធ្វើដំណើរផ្សងព្រេងដើម្បីស្វែងរកការពិតអំពីកំណើតកើតជារបស់ពួកគេ។ រឿងនេះចូលរួមសម្តែង (បញ្ចូលសម្លេង) ដោយតារាកំប្លែងល្បីៗជាច្រើនរូបដូចជា Seth Rogen, Kristen Wiig, Paul Rudd, Danny McBride, Jonah Hill, James Franco, Michael Cera, Edward Norton, និង Salma Hayek។ អ្វីដែលសំខាន់គឺ ហាមមិនអោយក្មេងក្រោមអាយុ ១៨ឆ្នាំ​ចូលទស្សនារឿងនេះនោះទេ។ ចង់ដឹងថារឿង ពិធីជប់លៀងសាច់ក្រក ឬ Sausage ធ្វើអោយទស្សនិកជនមានអារម្មណ៏ថាសប្បាយចិត្ត នឹងអស់សំណើចជាខ្លាំង យ៉ាងណានោះ មានតែរង់ចាំទស្សនាទាំងអស់គ្នា ដែលចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ ជាប្រភេទ 2D។


ទស្សនា Trailer នៅទីនេះ



ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។








Tags: Westec Movie Eddie The Eagle Sausage Party