CamNews

ទូរស័ព្ទ 

ចង់កាច់ Phone 6S ឬ 6S Plus អោយកោង មិនមែនជាការងាយ! មានវីដេអូ

បន្ទាប់ពីមានការពិសោធ ដោយការប្រើដៃកាច់ Phone 6s Plus ដើម្បីស្វែងយល់អំពីភាពរឹង
មាំរបស់វា អ្នកប្រើប្រាស់អាចស្ងប់ចិត្ត នៅពេលប្រើស្មាតហ្វូននេះ។

កាលពីឆ្នាំទៅ ការប្រើដៃកាច់ iPhone ថ្មីឱ្យកោង បានក្លាយជាល្បែងកំសាន្តរបស់មនុស្សមួយ
ចំនួន។ ពេលនោះ iPhone ដែលដាក់ក្នុងថង់ខោ អង្គុយមិនត្រឹមត្រូវក៏កោង ព្រោះថា វាស្ដើង
ខ្លាំងពេក។ ដោយសារយល់អំពីចំនុចខ្សោយខាងលើនេះ ក្រុមហ៊ុន Apple បានយកចិត្តទុក
ដាក់កំលំអឡើងវិញ ហើយជាលទ្ធផល Phone 6s Plus មាំមួនជាងមុន។

សកម្មភាពពិសោធ Phone 6s Plus ដោយការប្រើដៃកាច់

Phone 6s Plus ត្រូវបានគេធ្វើឱ្យក្រាសជាងមុនបន្តិច ហើយវត្ថុធាតុក៏ល្អជាងមុន ពោលគឺប្រើ
អាលុយមីញូម 7000 series ដែលជួយឱ្យស្មាតហ្វូននេះ កាន់តែរឹងមាំ។ លោកអ្នក ធ្លាប់បាន
ឃើញ iPhone ជំនាន់មុន ត្រូវបានគេកាច់កោងយ៉ាងងាយស្រួលធ្វើឱ្យអ្នកប្រើប្រាស់មានការ
ព្រួយបារម្ភ ប៉ុន្តែ បន្ទាប់ពីបានទស្សនាការពិសោធលើកនេះ លោកអ្នកនឹងលែងបារម្ភអំពីភាព
រឹងមាំរបស់ Phone 6s Plus។

ការពិសោធ ទៅលើ Phone 6 Plus កាលពីឆ្នាំទៅ

Christian Fonefox បានប្រើដៃរបស់គាត់ ដើម្បីកាច់ iPhone 6s Plus ដែលទើបនឹងយកចេញ
ពីប្រអប់ ប៉ុន្តែ​ មិនបានសម្រេច។ ក្រោយមក Christian Fonefox ក៏សុំជំនួយពីមិត្តម្នាក់របស់
គាត់ ប៉ុន្តែ គោលដៅកាច់បំបាក់ iPhone 6s Plus នៅតែមិនបានសម្រេចដដែល។ ពេលប្រើ
កម្លាំងខ្លាំង ដើម្បីកាច់ iPhone 6s Plus នឹងកោងបន្តិច ប៉ុន្តែ មួយរំពេចក្រោយមក វានឹងត្រឡប់
មកភាពដើមវិញ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Macrumors/Youtube


Tags: ពិសោធ កាច់ កោង Phone 6s Plus ស្មាតហ្វូន ទូរសព្ទ