CamNews

តារា 

សារមួយឃ្លារបស់ កំពូលតារាចម្រៀង ពេជ្រ សោភា ពិតជាធ្វើឲ្យអ្នកទស្សនា ស្ទើរតែស្រក់ទឹកភ្នែក

ព័ត៌មានកំសាន្ត ៖ កាលពីប៉ុន្មានម៉ោងមុនមានព័ត៌មានមួយតាមរយៈ ហ៊្វេសប៊ុកបានឲ្យដឹងថា កំពូលតារាចម្រៀង ពេជ្រ សោភា កំពុងឈឺសំរាកព្យាបាលនៅមន្ទីរពេទ្យ ប៉ាយ៉ាថៃ ក្រុងបាងកក ។ ហើយក៍ថែមទាំងមានប្រជាជនជាច្រើនបានធ្វើការជូនពរគាត់អោយឆាប់ជាសះស្បើយដើម្បីមកបំរើអារម្មណ៏មហាជនឡើងវិញ ។

ជាងនេះទៅទៀត កំពូលតារាចម្រៀង ពេជ្រ សោភា ក៍បានបង្ហោះរូបមួយសន្លឹកនៅឯក្រៅប្រទេសដោយនិយាយថា "បើមេឃនៅតែមានថ្ងៃ បើយប់នៅតែមានព្រះច័ន្ទ ខ្ញុំមិនដើរថយក្រោយឡើយ ចាំអោយច្បាស់ខ្ញុំគឺ (💎 សោភា)
ក្រោកមកភ្លាម តាមពិតខ្ញុំមានបងប្អូនច្រើនណាស់ដែលស្រលាញ់ខ្ញុំ ក្នុងមួយជីវិតមិនចូលចិត្តពាក្យថាចុះចាញ់" ទាំងនេះគឺជាពាក្យពេន៍ដោយផ្ទាល់របស់ កំពូលតារាចម្រៀង ពេជ្រ សោភាផងដែរ ហើយយើងខ្ញុំសូមសន្យាថា ប្រសិនបើមានដំណឹងអ្វីផ្សេងទៀតពីគាត់ ក្រុមការងារយើងខ្ញុំនឹងបន្តបង្ហាញព័ត៌មានឲ្យបងប្អូនទាំងអស់គ្នាបានដឹង ៕ 







 ដោយ ៖ គន្ធា

 

ប្រភព ៖ ហ្វ៊េសប៊ុក 


Tags: Local news Pich sophea