CamNews

ស្រីស្អាត 

មិនគួរឲ្យជឿ !! ទាំងឆ្លាតទាំងស្អាត រៀនក៍ពូកែទៀត អាចនិយាយបានដល់ទៅ ៤ ភាសា

ស្រីស្អាត ៖ ទោះបីក្មេងស្រីម្នាក់នេះគឺជាជនជាតិវៀតណាម ១០០% ពិតមែនប៉ុន្តែនាងអាចនិយាយបានច្រើនភាសាខ្លាំងណាស់ ហើយថែមទាំងមានរូបសម្រស់ប្រៀបដូចជាទេពធីតាយ៉ាងចឹង ។ 

ក្មេងស្រីម្នាក់នេះអាចនិយាយបាន ៤ ភាសាដូចជា ឡាវ ថៃ វៀតណាមនិងអង់គ្លេស ហើយនាងគឺជាក្មេងស្រីម្នាក់ដែលមានមនុស្សជាច្រើនចាប់អារម្មណ៍និងរូបសម្រស់របស់នាងយ៉ាងខ្លាំង ។ 

ក្មេងស្រីស្រស់ស្អាតម្នាក់នេះ មានឈ្មោះថា Phoiphailin Sivilay នាងមានឈ្មោះក្រៅមួយផ្សេងទៀតដែលគេហៅថា Chichi SVL នាងកើតនៅក្នុងឆ្នាំ ១៩៩៧  ហើយប៉ាម៉ាក់របស់នាងគឺជាជនជាតិវៀតណាម ។ 

ក្មេងស្រី Phoiphailin Sivilay ត្រូវបានគេទទួលស្គាល់ថា ជាក្មេងស្រីម្នាក់ដែលស្អាត ឆ្លាត និងគួរឲ្យស្រលាញ់ជាទីបំផុត ។

នាងបានទៅសិក្សានៅសាលាអន្តរជាតិ  Groly នៅប្រទេសឡាវ ក្រោយមកក៍ត្រូវទៅរៀនបន្តនៅប្រទេសអង់គ្លេស ហើយបច្ចុប្បន្ននេះ នាងកំពុងធ្វើការនៅក្នុង ប្រទេសអង់គ្លេស ។ 

គួរបញ្ជាក់ឲ្យដឹងថា ដោយសាររូបសម្រស់ដ៍ស្រស់ស្អាត និងគួរឲ្យស្រលាញ់របស់នាងនេះហើយ ទើបធ្វើឲ្យមានមនុស្សជាច្រើន Follow តាមរយៈគណនី Instagram របស់នាងយ៉ាងច្រើនរហូតដល់ទៅជាង ៣០០.០០០ នាក់ ៕


















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14