CamNews

ព័ត៌មានអន្តរជាតិ 

ចិនបញ្ជូនយន្តហោះ ៤០គ្រឿង ទៅធ្វើសមយុទ្ធនៅសមុទ្រប៉ាស៊ីហ្វិក ៖ ជប៉ុនប្រុងជើងការ

ប្រទេសចិនបានបញ្ជូនយន្ដហោះចម្បាំង ៤០គ្រឿង ទៅធ្វើសមយុទ្ធនៅសមុទ្រប៉ាស៊ីហ្វិកខាងលិច។
យន្ដហោះចម្បាំងមួយចំនួន បានហោះទៅក្បែរប្រជុំកោះរបស់ជប៉ុន ធ្វើឱ្យក្រុងតូខ្យូត្រូវប្រុងជើង
ការ។

កាសែត South China Morning Post ឱ្យដឹងថា កងទ័ពអាកាសរបស់ចិន កាលពីថ្ងៃទី ២៥កញ្ញា បាន
បញ្ជូនយន្ដហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកមួយក្រុមធំ ហោះឆ្លងកាត់តំបន់កណ្ដាលនៃ
ប្រជុំកោះ Miyako និង Okinawa របស់ជប៉ុន ដើម្បីធ្វើសមយុទ្ធនៅប៉ាស៊ីហ្វិកខាងលិច។ នេះគឺជាសម
យុទ្ធទីពីរក្នុងខែនេះរបស់កងទ័ពចិនក្នុងតំបន់នេះ។ កាលពីដើមខែនេះ បណ្ដាយន្ដហោះចម្បាំងរបស់
ចិន ក៏ធ្លាប់បានហោះឆ្លងកាតឆកសមុទ្រ Bashi ដើម្បីធ្វើសមយុទ្ធនៅលើសមុទ្រប៉ាស៊ីហ្វិកផងដែរ។

ប្រភពព័ត៌មានឱ្យដឹងថា យន្តហោះមួយក្រុមនេះ រួមមានយន្តហោះទម្លាក់គ្រាប់បែក H-6K និងយន្ត
ហោះចម្បាំង Su-30 រួមនឹងបណ្ដាយន្តហោះផ្គត់ផ្គង់ប្រេងមួយចំនួន។

អ្នកនាំពាក្យរបស់កងទ័ពអាកាសចិន Shen Jinke ថ្លែងថា បណ្ដាយន្តហោះនេះ ធ្វើសមយុទ្ធទាក់
ទឹននឹងការវាយប្រហារភ្លាមៗ និងការផ្គត់ផ្គង់ប្រេងនៅលើអាកាស។ ក្រៅពីនេះ បណ្ដាយន្ដហោះ
ទម្លាក់គ្រាប់បែក និងយន្ដហោះចម្បាំង ក៏ហាត់ “ល្បាត” នៅលើតំបន់ដែលក្រុងប៉េកាំងហៅថាជា
តំបន់សម្គាល់ការពារដែនអាកាស(ADIZ) នៅសមុទ្រចិនខាងកើត។ ប្រទេសចិនបានប្រកាសបង្កើត
ADIZ នៅ សមុទ្រចិនខាងកើតកាលពីឆ្នាំ ២០១៣ ប៉ុន្តែ មិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិ។

ក្នុងថ្ងៃជាមួយគ្នា ប្រទេសជប៉ុន បានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងហោះល្បាត ក្រោយពី
មានការបង្ហាញខ្លួននៃយន្តហោះចិន៨គ្រឿង នៅលើដែនអាកាសត្រង់ចន្លោះកោះ Miyako និង
កោះ Okinawa។ កងទ័ពជប៉ុនឱ្យដឹងថា បានរកឃើញយន្ដហោះទម្លាក់គ្រាប់បែក៤គ្រឿង យន្ដ
ហោះចម្បាំង ២គ្រឿង និងយន្ដហោះល្បាត២គ្រឿងរបស់ចិន ដែលហោះកាត់តំបន់ខាងលើ។
បណ្ដាយន្ដហោះចិន ក្រោយមកក៏បានត្រឡប់ថយក្រោយមកកាន់សមុទ្រចិនខាងកើត ដោយមិន
បានបំពានលើដែនអាកាសរបស់ជប៉ុន។

ទំនាក់ទំនងរវាងចិន និងជប៉ុន មានភាពតានតឹងដោយសារតែជម្លោះដណ្ដើមប្រជុំកោះនៅសមុទ្រ
ចិនខាងកើត ដែលក្រុង តួខ្យូហៅថា Senkaku ចំណែក្រុងប៉េកាំង ហៅថា Diaoyu។

ប្រែសម្រួល ៖ តារា
ប្រភព ៖ SCMP/DANTRI


Tags: ចិន យន្ដហោះ សមយុទ្ធ