CamNews

តារា 

ដើរលេងជាមួយគ្នាមែន តែនាង Mew Nittha និងមិត្តប្រុសមហាសេដ្ឋីមិនបាន.....!!

ថៃ ៖ នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៩ សង្រ្កានឆ្នាំថ្មីរបស់ប្រទេសថៃនឹងឈានដល់ក្នុងពេលឆាប់ៗនេះ ដោយសារតែបែបនេះហើយ ទើបតារាសម្តែងជាច្រើនមានពេលទំនេរ ដើម្បីសម្រាកក្នុងកំឡុងពេលនោះ តែក៏មានតារាមួយចំនួនមមាញឹកជាមួយនិងការងាររបស់ពួកគេផងដែរ ។ 


ងាកមកចាប់អារម្មណ៍ជាមួយនិងតារាសម្តែងថៃនាង Mew Nittha វិញម្តង បន្ទាប់ពីរឿងភាគរបស់នាងបានថតបញ្ចប់ហើយនោះ ធ្វើឲ្យនាងមានពេលទំនេរច្រើន ព្រមទាំងឆ្លៀតឱកាសនេះធ្វើដំណើរកំសាន្តជាមួយមិត្តប្រុសមហាសេដ្ឋីនៅកាន់ប្រទេសវៀតណាម ដើម្បីបង្កើនភាពស្និទ្ធស្នាលជាលក្ខណៈគូស្នេហ៍ផងដែរ ។ 

ប្រភពដដែលបានបន្តថា ទោះបីជាដើរលេងជាមួយគ្នាមែន តែនាង Mew Nittha និងHi So Chane មិនបានបង្ហោះរូបថតជាគូនៅលើគណនីអុិនស្រ្តាក្រាមជាសាធារណៈនោះទេ ៕







ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ sanook


Tags: Mew Nittha Hi So Chane Cris Horwang