CamNews

តារា 

Xu Jiao ក្មេងស្រីដែលសំដែងជាក្មេងប្រុសក្នុងរឿង CJ7 ឥលូវនេះកាន់តែស្អាតទៅៗ

ទស្សនិកជន ច្បាស់ជាបាន ទស្សនារួចមកហើយ ជាមួយនិងរឿង CJ7 ដែលជារឿង កូនឆ្កែមក ពីភពផ្កាយមួយ ដែលត្រូវបានរើសមកចិញ្ចឹមដោយ ក្មេងប្រុសគ្រួសារអ្នកក្រម្នាក់ ដែលឱពុកជា កម្មករសំណង់ ដែលសំដែងដោយ Stephen Chow ឬទិនហ្វីនោះ ។



ក្មេងប្រុសម្នាក់ នោះមានឈ្មោះថា Xu Jiao ហើយនៅពេលដែល យើងដឹងថាក្មេងនេះ គឺជាស្រី ទេនោះយើងមាន ភាពភ្ញាក់ផ្អើលជាខ្លាំង ។ មានទស្សនិកជនខ្លះទៀត ថែមទាំងនិយាយថាវាមិន មែនជាការពិតនោះទេ ព្រោះថាការសំដែង របស់ក្មេងនេះនៅក្នុង CJ7 គឺគ្មានត្រង់ណា ដូចក្មេង ស្រីសោះឡើយ ។ ប៉ុន្តែវាជាការពិត Xu Jiao គឺជាក្មេងស្រី ដែលកើតនៅក្នុងឆ្នាំ ១៩៩៧ ដែល នៅសល់តែ មួយខែទៀត Xu Jiao នឹងមានអាយុ ១៧ ឆ្នាំហើយ ។



មកទល់ពេលនេះ Xu Jiao នៅតែជាតារាសំដែង ដែលមានប្រជាប្រិយភាពម្នាក់ ហើយមិនត្រឹម តែសំដែងនោះទេ Xu Jiao ក៏មានចំណង់ចំណូលចិត្ត ស្លៀកពាក់តែខ្លួន ដូចតុក្កតាជប៉ុន​ ដែលគេ ហៅថា Cosplay ផងដែរ ៕ 

 

ប្រែសម្រួល ៖​ លីលី
ប្រភព ៖ k14 


Tags: star model actress xu jiao cj7