CamNews

ទូរស័ព្ទ 

Galaxy C9 Pro RAM 6GB កាមេរ៉ា 16/16 MP លេចចេញតម្លៃពិតមុនម៉ោងបង្ហាញខ្លួន

នៅប៉ុន្មានម៉ោងទៀត Galaxy C9 Pro នឹងត្រូវបានក្រុមហ៊ុន Samsung បង្ហាញខ្លួននៅប្រទេសចិន។
ហើយថ្មីៗនេះ រូបភាពពិតមួយចំនួន រួមនឹងព័ត៌មានស្ដីអំពីគ្រឿងម៉ាស៊ីន និងតម្លៃ បានលេចចេញ
នៅលើអ៊ីនធឺរណែត។

បណ្ដារូបដែលបានបែកធ្លាយកន្លងមកក៏បានបង្ហាញថា Galaxy C9 Pro នឹងមានខ្សែអង់តែនដែល
អូសទទឹង គឺមិនមែនគន្លងធំដូចទៅនឹងម៉ូដែលមុនៗ។ ក្រៅពីនេះ Galaxy C9 Pro ក៏នឹងប្រើប្រាស់
ស៊ុមធ្វើអំពីលោហធាតុទាំងស្រុងដ៏ស្រស់ស្អាតផងដែរ។

ទំព័របច្ចេកវិទ្យា sammobile បានឱ្យដឹងថា Galaxy C9 Pro នឹងមានអេក្រង់ 6 inch Full HD ប្រូសេ
សឺរ Snpdragon 653 រួមនឹង RAM 6 GB។

ក្រៅពីនេះ វាក៏មានកាមេរ៉ា 16 MP (ដូចទៅនឹង Galaxy S6)។ រីឯថ្មវិញ មានថាមពល4.000 mAh។
ពិសេសជាងនេះ Galaxy C9 Pro ក៏បំពាក់កាមេរ៉ា selfie 16 MP។

អំពីតម្លៃ Galaxy C9 Pro នឹងត្រូវបានគេលក់ក្នុងតម្លៃ ៤៧៥ដុល្លារអាមេរិក។

ប្រែសម្រួល ៖ តារា
ប្រភព ៖ gsmarena 


Tags: Galaxy C9 Pro Samsung