ព័ត៌មានកីឡា៖ ស្ថិតក្នុងស្ថានភាពមួយ ដែលសន្និសិតការសែត កំពុងតែដំណើរការ ក្នុងនោះ មានលោក Cristaino Ronaldo ដែលជាភ្ញៀវកិត្ដិយស ក្នុងកម្មវិធី ដែលគោលបំណងនៃសន្និតកាសែត គឺផ្ដោតសំខាន់លើ ទម្រង់លេងរបស់ Sergio Ramos ក្រោមការដឹកនាំរបស់ ក្រុម Real Madrid នឹងទំនាក់ទំនងទីផ្សារជាមួយ Man Unitd។
កិច្ចសម្ភាសផ្ទាល់រវាងអ្នកការសែត និង ប៉ុស្ដិ៍ទូរទស្សន៍ SNTV ជាមួយនឹង លោក Cristiano Ronaldo លើដំណើរទីផ្សារកីឡាករ ខ្សែការពារ Real Madrid គឺ Sergio Ramos ខណៈដែលស្ទើរតែនាទីចុងក្រោយនៃកម្មវិធី លោក Cristiano Ronaldo បានសម្ដែងឥរិយាបថ ទំនងដូចជាមានការខឹង នឹងអ្នកការសែតទាំងនោះណាស់ ជាមួយនឹងការចោទសួរសំណួរដដែល ជាច្រើនលើក ច្រើនសារ ។
យោងតាមការចុះផ្សាយពីគេហទំព័រ talkingbaws បានឲ្យដឹងថា Cristiano Ronaldo ពិតជាមានប្រតិកម្មនឹងសំណួរដដែលរបស់ អ្នកកាសែតទាំងនោះហើយ ដោយលោក បានទទួចឆ្លើយនូវចំលើយ ដែលៗ វិញទៅកាន់ពួកគេថា គាត់មិនដឹងៗ " I don't Know...." ហើយក៏ក្រោកចេញ ពីកន្លែងតែម្ដង។ ដើម្បីដឹងច្បាស់ ទស្សនាវីដេអូខាងក្រោម៖
ដោយ៖ អឿ អ៊ុយ