CamNews

តារា 

Beckham អន្ទះសារ ចង់ឃើញ Mourinho និងការដឹកនាំការប្រកួតដំបូង របស់លោកនៅ Man United

Beckham បានជឿជាក់ថា Man United ពិតជាបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការដែលតែង តាំងលោក Mourinho ធ្វើជាគ្រូបង្វឹកក្លឹប។ អតីតកីឡាកររបស់ Man United, Real Madrid និង PSG រូបនេះ នៅថែមទាំងបាននិយាយថា "គាត់មិនរង់ចាំ" ក្នុងការដែលបានទស្សនាផ្ទាល់ផ្នែក នូវការប្រកួត ដំបូងគេ ដែលដឹកនាំដោយលោក Mourinho។

Becks: "ចូរនាំ Mourinho ត្រលប់មក Premier League"

"ខ្ញុំគិតថា នេះគឺកិច្ចព្រមព្រៀងដ៏អស្ចារ្យ", Beckham និយាយឲ្យដឹង។ "ចូរនាំយក Jose មកទីនេះ។ ខ្ញុំ​ពិតជាកោតសរសើរ គ្រូបង្វឹកនេះណាស់។ សូមនាំគាត់ត្រលប់មក Premier League វិញ។ នោះគឺជា រឿងដែលចាំបាច់ត្រូវតែកើតមានឡើង"។

"វា (Premier League) នឹងមិនដូចពីមុន បើសិនជាខ្វះ Jose។ ខ្ញុំអន្ទះសារចង់ឃើញគាត់ណាស់។ ខ្ញុំ គ្រាន់តែសង្ឃឹមថា អាចមកទាន់ក្នុងការទស្សនាការប្រកួតដំបូង (របស់ Man United)", Beckham បញ្ចេញមតិយោបល់បន្ថែម។

បច្ចុប្បន្ននៅ Premier League មិនទាន់បានប្រកាសចេញកាលវិភាគប្រកួត សម្រាប់រដូវកាលថ្មី ២០១៦-២០១៧ នោះទេ។ ប៉ុន្តែការប្រកួតជាផ្លូវការដំបូងគេរបស់ Mourinho បានកំណត់រួចហើយ។

នោះគឺជាប្រកួតដណ្តើមពាន Community Shield ជាមួយនឹងម្ចាស់ជើងឯក Leicester នៅ Wembley ថ្ងៃទី០៧ ខែសីហា ខាងមុខនេះ។ ហើយមុនកាលប្រកួតខាងលើនេះ ពួកគេនឹងមានការប្រកួតលក្ខណៈ មិត្តភាពជាមួយ Dortmund (ថ្ងៃទី២២ ខែកក្កដា), Man City (ថ្ងៃទី២៦ ខែកក្កដា) និង Everton (ថ្ងៃទី០៣ ខែសីហា) ក្នុងក្របខណ្ឌ International Champions Cup នៅឯប្រទេសចិន៕

- អានអត្ថបទ៖ ប្រេស៊ីលបញ្ចប់តួនាទី គ្រូបង្វឹក Carlos Dunga ជាផ្លូវការ, លេចចេញឈ្មោះអ្នកជំនួស

 

ប្រែសម្រួល៖ មង្គល


Tags: Beckham Mourinho Old Trafford Man United Foortball កីឡាបាល់ទាត់