CamNews

តារា 

តារាស្រី២ដួង នាំ​អំណោយ​ជូន លោក នូ ស៊ិប និង លោក ហោ ម៉ៅ

ភ្នំពេញ៖ ដោយសារតែសង្កេតឃើញថា លោក នូ ស៊ិប និង លោក ហោ ម៉ៅ កំពុងតែធ្លាក់ខ្លួនឈឺដង្ហោយរកជំនួយ មកព្យាបាលខ្លួន ខណៈដែល កន្លងមក ក៏មានវត្តមានសប្បុរសជន និងអ្នកសិល្បៈជាច្រើន បាននាំយកអំណោយ ទៅចែកជូនពួកគាត់ ជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែក កាត់បន្ថយ ការលំបាកដល់ពួកគាត់ ក៏ដូចជាក្រុមគ្រួសារ ។

មួយរយៈពេលក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងជើងចាស់ លោក នូ ស៊ិប និង លោក ហោ ម៉ៅ ត្រូវបានបណ្តាញទំនាក់ទំនងសង្គម Facebook ធ្វើការអំពាវនាវស្វះស្វែង រកជំនួយជួយលោកទាំងពីរ ដើម្បីបានថវិកាមកព្យាបាលជំងឺរបស់ខ្លួន និងដោះស្រាយបញ្ហាជីវភាព ។ ដោយសារតែឃើញ ពីការលំបាក កាលពីថ្មីៗនេះ មានវត្តមាន តារាស្រី២ដួង គឺ កញ្ញា សូដា នីតា និងកញ្ញា គង់ ចាន់រដ្ឋា បាននាំយកថវិកា និងអំណោយមួយចំនួន ទៅជូនដល់ លោក នូ ស៊ិប និង លោក ហោ ម៉ៅ ដល់គេហដ្ឋាន ដោយអំណោយទាំងនោះ គឺបានមកពីសប្បុរសជន នៅក្រៅប្រទេស និងថវិកាពីបណ្តា អ្នកសិល្បៈមួយចំនួន ។

តាមរយៈការពាំនាំនូវថវិកា សប្បុរសទៅជួយដល់ លោក នូ ស៊ិប និង លោក ហោ ម៉ៅ នេះ តារាស្រីទាំងពីរដួងខាងលើ មិនបានបញ្ជាក់ច្បាស់ ពីចំនួនទឹកប្រាក់ និងអំណោយ ដែលនាំយកទៅជូនលោកទាំងពីរនោះឡើយ ពោលគ្រាន់តែបង្ហាញ សកម្មភាពរបស់ពួកគេ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក របស់គេរៀងៗខ្លួនប៉ុណ្ណោះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh