យានយន្ដ៖ ក្រុមហ៊ុន Honda ដែលមានសាខាក្នុងតំបន់ទឹកដីអឺរ៉ុប បានលាតត្រដាងបង្ហាញពីស្នាដៃ ទំនើបអស្ចារ្យ របស់ម៉ូដែល Honda Civic Type R ស៊េរីឆ្នាំ ២០១៦ ជាមួយរូបរាងនៃការច្នៃម៉ូតជាទម្រង់រថយន្ដស្ព័តទាំងស្រុង។
យោងតាមការអះអាងរបស់គេហទំព័រ carscoops បានចុះផ្សាយឲ្យដឹងថា ម៉ូដែល Honda Civic Type R ស៊េរីឆ្នាំ ២០១៦ មិនទាន់មានការបង្ហាញ រូបរាងទាំងស្រុងក្នុងបណ្ដាទឹកដីអាស៊ីនេាះទេ ខណៈដែល ម៉ូដែលនេះ ទើតែសម្រេចបានដោយជោគជ័យ ក្នុងទឹកដី UK ។ ទន្ទឹមគ្នានោះផងដែរ លោក Takahiro Hachigo ដែលជា CEO ថ្មីរបស់ក្រុម Honda ក៏បានថ្លែងពីគម្រោងចររាចរ ម៉ូដែលនឹងដែរថា ក្រុមហ៊ុនHonda នៅក្នុងប្រទេសជប៉ុន ក៏នឹងគ្រោង នាំយកម៉ូដែលនេះ ចូលមកអាស៊ីក្នុងពេលឆាប់ៗនេះដែរ ដើម្បី ដាក់តាំង បង្ហាញលើទីផ្សារ ។
Honda Civic Type R ស៊េរីឆ្នាំ ២០១៦ បានត្រូវដាក់តាំងបង្ហាញក្នុងកម្មវិធី ពិព៌ណរថយន្ដអន្ដរជាតិ ក្នុងទីក្រុង Geneva របស់ប្រទេសស្វីស កាលពីដើមឆ្នាំ ២០១៥ ជាលក្ខណៈផលិតផលគំរូដំបូង នៃការបង្ហាញនូវថ្វីដៃ ការច្នៃប្រឌិតរូបរាង នឹងម៉ូតដ៏ទាក់ទាញ បំផុតសម្រាប់ យុវវ័យនៃសម័យរថយន្ដស្ព័ត។
ក្រៅពីរូបរាងដ៏ស្រស់សង្ហាទៅ ម៉ូដែលនេះ មានសមត្ថភាពកម្លាំង ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ២.០ liter ប្រើប្រអប់លេខអូតូ នឹងបញ្ជាល្បឿនដោយ កង់មុខដែលអាចរត់បានល្បឿនកំពូល ២៧០ គ.ម/ម៉។ សម្រាប់តម្លៃវិញគឺ ៣០០០០ ផោន ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carscoops