CamNews

ព័ត៌មានអន្តរជាតិ 

ISIS ស្លឈាម ក្រោយ Obama ទូរស័ព្ទ ដោយផ្ទាល់ ទៅទួរគី "តោះយើង សហការណ៍គ្នា"

ព័ត៌មានអន្តរជាតិ ៖ អាមេរិក ទួរគី កំពុងតែធ្វើការរួមគ្នា ដោយ  ធ្វើការ សហការណ៍ រួមគ្នា ទៅលើ គម្រោងយោធា ក្នុងការបោសសម្អាត ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ចេញពីតំបន់ឈ្លើង សង្គ្រាម នៅភាគខាងជើង ប្រទេស ស៊ីរី នេះបើយោងតាមការគូសបញ្ជាក់ អោយដឹង ពីមន្រ្តីសហ រដ្ឋអាមេរិក ។


ពួកគេ (សហរដ្ឋអាមេរិក និង ទួរគី) អោយដឹងថា តំបន់ គ្រប់គ្រង ដោយ ក្រុម ISIS នោះ នឹងមាន ស្ថេរភាព ជានិរន្តភាពឡើងវិញ នៅតាមព្រំប្រពល់ដែន ស៊ីរី និង ទួរគី ។ បរិបទ ចំនុចនេះ អាចធ្វើ ទៅបាន បន្ទាប់ពី ទួរគី បានលូកដៃ ឈឺឆ្អាល បទ អន្តរាគមន៍  យោធា កម្ទេច ISIS ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។ ទួរគី កាលពីពេលកន្លងមក ដែល ធ្លាប់   ត្រូវបានគេមើលអោយ ឃើញថាមានភាពស្ទាក់ស្ទើរ ក្នុងបទអន្តរាគមន៍ នៅក្នុងប្រទេសស៊ីរីនោះ បែរជា ងាកក្រឡប់ មក ការវាយប្រហារ ប្រឆាំងក្រុម ISIS នៅតាមព្រំប្រទល់ដែន ជាប់  ប្រទេសស៊ីរី  មិនត្រឹមតែ ប៉ុណ្ណោះ បានអនុញ្ញាតអោយអាមេរិក ប្រើប្រាស់ មូលដ្ឋានទ័ពរបស់ខ្លួន ពង្រឹកឥទ្ធិពលយោធា ប្រឆាំង ទៅ នឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ៕

- អាន ៖ Obama ទូរស័ព្ទដោយផ្ទាល់ ទៅ គូកន "លោកមាន ធាតុផ្សំសំខាន់ ឈានទៅកម្ទេច ISIS"

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda